ព័ត៌មានសុខភាព(Health News)

ដុំសាច់ក្នុងពោះវៀនតូច

 

          ពោះវៀនតូចមានតួនាទីសំខាន់ណាស់សម្រាប់ជួយបឺតសារជាតិចិញ្ចឹមទាំង អស់ ដែលមនុស្សយើងគ្រប់គ្នាទទួលទានអាហារ ចូលទៅក្នុងពោះ មានន័យថាប្រូតេអ៊ីន វីតាមីនជាដើម។ ចំណែកជាតិទឹកនោះពោះវៀនតូចក៏មានប្រើប្រាស់តួនាទីបឺតយកផង ដែរ  តែវាមានកម្រិតតិចតួច ក្រៅពីនេះពោះវៀនធំបឺតយកទាំងអស់។ ចំណែកខ្លាញ់ដែលយើងទទួលទានចូ លនោះ ក្រោមអំពើអង់ស៊ីម របស់លំពែងនិងពោះវៀនតូច រួចពោះវៀនតូចបានបឺតចូលក្នុងឈាមផងដែរ។ ដោយឡែកបើពោះវៀនតូចមានបញ្ហាអ្វីមួយ ដូចជា ការដុះសាច់ក្នុងពោះវៀនតូចនេះ វាអាចធ្វើឱ្យស្ទះដំណើរការក្នុងការបំពេញតួនាទីរបស់ខ្លួន និងធ្វើឱ្យមានបញ្ហាដល់សរីរៈផ្សេងៗទៀតជាមិនខានឡើយ។

ដើម្បីជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេសវះកាត់ ជម្ងឺពោះវៀន និងក្រពះ នៃមន្ទីរពេទ្យព្រះកេតុមាលា ធ្វើការបកស្រាយដូចខាងក្រោម។

ដុំសាច់ក្នុងពោះវៀនតូចគឺជាអ្វី?

ដុំសាច់នៅក្នុងពោះវៀនតូច គឺជាដុំមួយកើតនៅក្នុងពោះវៀនតូច មិនមែនជាដុំធម្មតា។ ហើយដុំនេះចែកចេញជាពីរ ទី១អាចជាដុំមហារីក និងទី២អាចជាដុំធម្មតា ដែលភាសាសាមញ្ញគេហៅថា ដុំស្លូត និងដុំកាច។

មូលហេតុបណ្ដាលឱ្យមានដុំសាច់ក្នុងពោះវៀនតូច

មូលហេតុដែលបណ្ដាលឱ្យមានដុំសាច់ក្នុងពោះវៀនតូចនោះ បើតាមវេជ្ជសាស្ដ្រនៅមិនទាន់រកមូលហេតុឃើញនៅឡើយទេ  អ្នកវេជ្ជសាស្ដ្រមួយចំនួនសង្កេតឃើញថា វាច្រើនវិវឌ្ឍន៍មកពីដុំសាច់តូច គេហៅ“ប៉ូលីបក្នុងពោះវៀន”។ ប៉ូលីបនេះឯងនៅពេលដែល វិវឌ្ឍន៍យូរទៅៗកាន់តែរីកធំគេហៅថា ដុំសាច់ក្នុងពោះវៀនតូចតែម្ដង។ ម្យ៉ាងទៀតអាចខុសពី“ប៉ូលីប”វាមានមូលហេតុផ្សេងៗគ្នា ដូចជាបណ្ដាលមកពីការរលាកពោះវៀនញឹកញាប់ធ្វើឱ្យជាតិទឹកឡើងច្រាល ក៏អាចធ្វើឱ្យមានដុំសាច់បានដែរ។ ករណីជម្ងឺរបេង ពោះវៀនមួយចំនួនដែលជួបប្រទះក៏អាចបណ្ដាលឱ្យជម្ងឺដុះសាច់ក្នុង ពោះវៀនតូចផងដែរ។

រោគសញ្ញាជម្ងឺដុំសាច់ក្នុងពោះវៀនតូច

រោគសញ្ញាបានបង្ហាញថា មានអាការហើមពោះ ទល់ខ្យល់ ក្អួតច្រើន បត់ជើងមិនចេញ តឹងពោះ ឈឺពោះ ក្ដៅខ្លួន បត់ ជើងធំមានឈាម។ ហើយឈាមនោះជាឈាមខ្មៅ មិនមែនឈាមក្រហមស្រស់នោះទេ។

វិធីព្យាបាលជម្ងឺដុំសាច់ក្នុងពោះវៀនតូច

ប្រសិនបើដុំនៅក្នុងពោះវៀនតូចគ្រាន់តែជាដុំធម្មតានោះ យើងអាចព្យាបាលដោយថ្នាំពេទ្យ។ តែប្រសិនបើជាដុំមួយ ដែលអាចវិវឌ្ឍទៅជាដុំមហារីកនោះ វេជ្ជបណ្ឌិតត្រូវតែជ្រើសរើសវិធីព្យាបាលដោយការវះកាត់តែម្ដង។ ព្រោះវាជាដុំមួយដែលជា ឧបសគ្គសម្រាប់ដំណើរការរបស់ពោះក្នុងការផ្ដល់ភាពងាយស្រួលនៅក្នុង ខ្លួន ក៏ដូចជាធ្វើឱ្យអាការក្នុងខ្លួនមានចលនាល្អប្រសើរឡើង វិញ។

វិធីសាស្ដ្រការពារក្រោយពេលវះកាត់យកដុំសាច់ចេញពីពោះវៀនតូច

ជម្ងឺនេះមិនអាចធ្វើការការពារបាននោះទេ តែយើងត្រូវការពារក្រោយពេលវះកាត់យកដុំសាច់នេះចេញ អ្នកជម្ងឺត្រូវហូប បាយឱ្យទៀងពេល ហើយទទួលទានឱ្យបានគ្រប់គ្រាន់ និងស្ដាប់តាមដំបូន្មានរបស់វេជ្ជបណ្ឌិត ជម្ងឺនេះអាចជាសះស្បើយបានយ៉ាង ងាយ។

ផលប៉ះពាល់ចំពោះដុំសាច់ក្នុងពោះវៀនតូច

ប្រសិនបើលោកអ្នកទុកដុំសាច់ក្នុងពោះវៀនតូចនៅឱ្យរីកធំទៅៗ វាអាចបង្កឱ្យលោកអ្នកធ្លាយពោះវៀន អាចធ្វើឱ្យ ពោះវៀនប៉ោងមិនរួមទៅវិញ ធ្វើឱ្យអ្នកជម្ងឺបាត់បង់ជាតិទឹកច្រើន ហូបមិនបាន ទល់ខ្យល់ ហើមពោះ ក្អួត បត់ជើងមិនចេញ។ នៅពេលដែលមេរោគរាតត្បាតពេញខ្លួន ធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល អាចឱ្យអ្នកជម្ងឺប្រឈមមុខនឹងការបាត់បង់ជីវិតផងដែរ។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើលោកអ្នកបង្ហាញពីអាការមិនស្រួលដូចខាងលើនេះ ត្រូវទៅរកគ្រូពេទ្យដើម្បីពិគ្រោះគ្នាជាបន្ទាន់ ដែលអាច ផ្ដល់នូវការប្រឹក្សាទៅលើអាការរោគរបស់ខ្លួនបាន។ មិនតែប៉ុណ្ណោះប្រសិនបើមានរោគសញ្ញាអ្វីមួយ មិនធ្វើការយកចិត្ដទុកដាក់ ដើម្បីព្យាបាលនោះទេ វានឹងធ្វើឱ្យយើងកាន់តែប៉ះពាល់ទៅលើសុខភាពធ្ងន់ធ្ងរមួយកម្រិ តថែមទៀត។

ដកស្រង់ចេញពី ទស្សនាសុខភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: