វិធី​ថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើស​ឈាម

មនុស្ស​ភាគច្រើន​កើតជម្ងឺ​លើសឈាម​ដោយ​មិនដឹង​ខ្លួន​ជាច្រើន​ ឆ្នាំ។ ព្រោះ​ថាការ​លើសឈាម ឬ​សម្ពាធ​ឈាម​លើស ជួន​មិនបង្ក​រោគសញ្ញា​ឬវិបត្ដិ​អ្វី​ទាំងអស់ អ្នកជម្ងឺ​មាន​សភាព​ធម្មតា។ ប៉ុន្ដែ​គាត់អាច​មាន​រោគសញ្ញា​ខ្លះ​ដែល​ស្ដែងឡើង ដូចជា​ឈឺក្បាល​នៅពេល​យប់ ឬ​ពេលងើប​ពីការ​ទទួលទាន​ដំណេក​នៅពេល​ព្រឹកព្រលឹម ហ៊ឹង​ត្រចៀក អស់កម្លាំង​គ្មាន​មូលហេតុ ឬ​វិលមុខ​ជាដើម។ បើសិនជា​លោកអ្នក​ដែល​កើតជម្ងឺ​លើស​ឈាម មិនបាន​មកធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់ពេល​ទេនោះ លោកអ្នក​អាចនឹង​ជួបនូវ​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ជម្ងឺបេះដូង ជម្ងឺ​ខ្សោយ​តម្រង​នោម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម។ លើសពីនេះ​ជម្ងឺ​លើសឈាម​អាច​បាត់ជីវិត​ថែមទៀត​ផង បើសិនជា​លោកអ្នក​មិនបាន​ធ្វើការ​ថែទាំ​សុខភាព​ឱ្យបាន​ដិតដល់​នោះ។

ទស្សនាវដ្ដី សុខភាព​យើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ និង​ប្រាប់​ពីវិធី​នៅក្នុង​ការ​ថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើស​ឈាម ដើម្បីឱ្យ​លោកអ្នក​ជ្រាប និង​យល់ឱ្យ​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

ជម្ងឺ​លើស​ឈាម

ជម្ងឺ​លើសឈាម​គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន​របស់​មនុស្ស​ឡើង​ខ្ពស់ខុសពី ​ធម្មតា ដែល​អាច​ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬដាច់ អាច​ធ្វើឱ្យ​មនុស្ស​យើង​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាមឡើង​ខ្លាំង អាច​ធ្វើឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។ កាលណា​សម្ពាធឈាម​ឡើងខ្លាំង​ក៏អាច​ធ្វើឱ្យ​បែក​សរសៃឈាម​នៅក្នុង​ភ្នែក ខ្សោយ​តម្រងនោម​ជាដើម។

វិធី​ថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើស​ឈាម

ជម្ងឺ​លើសឈាម​គឺទាមទារ​ការ​ថែទាំ និង​ការព្យាបាល​អស់​មួយជីវិត ហើយ​ចំពោះ​វិធីថែទាំ​សុខភាព​របស់​អ្នកជម្ងឺ​លើសឈាម​មាន​បីវិធី​ដូចជា ៖

1 . របប​អាហារ ៖ អ្នកជម្ងឺ​ត្រូវ​កាត់បន្ថយ​ចំណី​អាហារ​ណាដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែមពេក។ ហើយ​សូម​កាត់បន្ថយ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន។

2 . ការធ្វើ​លំហាត់​ប្រាណ ៖ ការធ្វើ​លំហាត់់​ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា៣០នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វាមាន​សារៈប្រយោជន៍​ខ្លាំងណាស់​នៅក្នុង​ការ​ជួយធ្វើ​ឱ្យអ្នក​ជម្ងឺ​លើសឈាម​ មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យសម្ពាធ​ឈាមចុះ​បាន។

3 . ឱសថ​ព្យាបាល ៖ អ្នកជម្ងឺ​ត្រូវតែ​ទទួលទាន​ថ្នាំឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ។ ត្រូវធ្វើ​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ជារៀងរាល់​១ខែម្ដង​ឬ៣ខែ​ម្ដង ដើម្បី​ប្រើថ្នាំ។ សូម​ចៀសវាង​ការប្រើថ្នាំ​ឱ្យខ្លួនឯង​ផ្ទាល់។

វិធី​ការពារ​ជម្ងឺ​លើសឈាម

ដើម្បី​ចៀសវាង​ការ​កើតជម្ងឺ​លើស​ឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើនហួស​កំណត់​នោះទេ​(បន្ដិចបន្ដួច​បាន) មិនត្រូវ​ទទួលទាន​ប្រៃពេក។ ហើយត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវភាព​មួម៉ៅ តានតឹង។ ហើយ​ត្រូវចេះ​សម្រួល​អារម្មណ៍​ខ្លួនឯងកុំ​ឱ្យឆាប់ខឹង​ច្រើនពេក។

ដំបូន្មាន​អ្នក​ជំនាញ

នៅកម្ពុជា ជម្ងឺ​លើសឈាម​កើតមាន​ច្រើន​គួរឱ្យ​កត់សម្គាល់។ ជម្ងឺនេះ​កើតនៅលើ​ប្រជាជន​ដែល​ចូលចិត្ដ​ទទួលទាន​ប្រៃពេក។ ដូច្នេះ​ហើយ​លោកអ្នក​ដែលមាន​អាយុ​ចាប់ពី​៣០ឆ្នាំទៅ៤០​ឆ្នាំ មិនគួរ​ទម្លាប់​ទទួលទាន​អាហារ​ប្រៃពេក ផ្អែម​ពេក ឬ​ខ្លាញ់ ច្រើនពេក​នោះទេ។ លោកអ្នក​មិនត្រូវ​មើលស្រាល​ចំពោះ​ជម្ងឺ​លើសឈាម​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

About piphup

Simple and Friendly!!!

Posted on February 13, 2013, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: