ក្រួសក្នុង​តម្រងនោម

ប្រសិនជា​លោកអ្នក​ទទួលទាន​អាហារ​មួយចំនួន​ដោយ​មិនមាន​ការ​ ប្រុងប្រយ័ត្ន អាច​បង្កឱ្យ​កើតមាន​ក្រួសក្នុង​តម្រងនោម​បាន។ ដោយសារ​ក្រួស​ក្នុងតម្រង​ជាផល​វិបាក​មួយ ដែលធ្វើ​ឱ្យលោកអ្នក​ពិបាក​ក្នុងការ​បត់ជើង​តូច។ ហើយជា​ប្រភេទ​ជម្ងឺមួយ​ដែលអាច​បណ្ដាលឱ្យ​ខូច​តម្រងនោម​របស់​លោកអ្នក​បាន។ ដូចនេះ​ប្រសិនជា​លោកអ្នក​មានបញ្ហា​គួរតែ​ប្រញាប់​ប្រញាល់​ទៅពិគ្រោះ​យោបល់​ ជាមួយ​អ្នកដែល​មាន​ឯកទេស​ផ្នែក​តម្រងនោមឱ្យ​បាន​រហ័សរហួន ប្រសិន​ជាលោកអ្នក​មិនធ្វើ​ការ​ព្យាបាល​ទេ អាចបង្ក​ការ​រំខាន​ដល់​ប្រព័ន្ធ​ប្លោកនោម និង​តម្រងនោម​បាន។

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោកសាស្ដ្រាចារ្យ​ជំនួយ​វេជ្ជបណ្ឌិត កែវ ណារិទ្ធ ឯកទេស​ផ្នែក​ជម្ងឺ​តម្រងនោម និងជា​ប្រធាន​មន្ទីរពហុ​ព្យាបាល​ណារិទ្ធ បកស្រាយអំពី​ប្រធានបទ​ក្រួស​ក្នុង​តម្រងនោម ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាបកាន់តែ​ច្បាស់​អំពីបញ្ហា​នេះ។

ក្រួសក្នុង​តម្រងនោម​ជាអ្វី?​

ក្រួសក្នុង​តម្រងនោម​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតមាន​ក្នុងតម្រង​នោម កើតមាន​ឡើង​ដោយសារ​ក្រាមតូចៗ​ដែលបាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទឹកនោម បង្កើត​បានជា​ដុំធំ ស្ថិតនៅ​ផ្ទៃខាង​ក្នុងនៃ​តម្រង​នោម។ ប្រសិនជា​ក្រួសនោះ​មានទំហំ​តូចៗ វានឹងធ្វើ​ដំណើរ​ចុះតាម​បង្ហូរនោម ចេញ​មកក្រៅ​តាម​ទឹកនោម។ ប៉ុន្ដែផ្ទុយ​មកវិញ​ប្រសិនជា​វាមាន​ទំហំធំ ឬ​ធំជាង​បង្ហូរទឹកនោម វាធ្វើឱ្យ​ស្ទះលំហូរ​ទឹកនោម ហើយ​បណ្ដាល​ឱ្យរំខាន​ដល់មុខងារ​តម្រងនោម ឬក៏​បណ្ដាល​ឱ្យលោកអ្នក​ឈឺ​ចុកចាប់​យ៉ាងខ្លាំង រហូតដល់​តម្រូវ​ធ្វើការ​ព្យាបាល​ជាបន្ទាន់​ក៏មានដែរ។

មូលហេតុ​បង្កក្រួស​ក្នុង​តម្រងនោម​

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើតមាន​ក្រួស​ក្នុងតម្រង​នោមនេះ​គឺបណ្ដាល​មកពី

  • របប​ចំណីអាហារ ដូចជា​ទឹកដោះគោ សាច់សត្វ អំបិល សូកូឡា តែ…
  • បរិភោគ​បាន​តិចតួច​នូវបន្លែ​ដែលមាន​ជាតិសរសៃ​ច្រើន
  • ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់
  • កត្ដា​តំណពូជ
  • ទម្រង់មិន​ប្រក្រតី​របស់​ប្រព័ន្ធ​ទឹកនោម​ជាដើម។

ដូច្នេះ​ដើម្បី​បង្ការ​រាល់បញ្ហា​នេះ លោកអ្នក​គប្បី​ចៀសវាង​កាត់​បន្ថយ​នូវ​របបអាហារ​មួយចំនួនដូ​ចបាន​រៀបរាប់​ ខាងលើ​នេះ និង​តម្រូវឱ្យ​ទទួលទាន​ទឹកឱ្យ​បានច្រើន។

រោគសញ្ញា​ក្រួស​ក្នុងតម្រង​នោម

រោគសញ្ញា​ក្រួស​កុ្នងតម្រងនោម​ទាក់ទង​ទៅនឹង​ទីតាំង​ក្រួស​ក្នុងតម្រង​នោម និង​ទំហំ ហើយ​វាស្ថិត​នៅក្នុង​តម្រងនោម។ ចំពោះ​រោគសញ្ញា​វិញ​មិនសូវ​ជាមាន​អាការ​អ្វីធ្ងន់ធ្ងរ​ប៉ុន្មានទេ គ្រាន់តែ​ធ្វើឱ្យ​អ្នកជម្ងឺ​ឈឺ​ចុកចាប់​នៅម្ដុំ​ចង្កេះ។ ប្រសិនជា​ក្រួសនោះ​តូចៗ​វានឹង​រមៀលធ្លាក់​នៅ ក្នុង​បំពង់​បង្ហូរ​ទឹកនោម ពេលនោះ​ហើយ​ដែលធ្វើ​ឱ្យអ្នក​ជម្ងឺ​ឈឺចុកចាប់​ខ្លាំង រហូត​ទាមទារ​ធ្វើការ​ព្យាបាល ឬ​សង្គ្រោះ​ជាបន្ទាន់​ក៏មានដែរ។ តែប្រសិនជា​វារមៀលធ្លាក់​រហូតដល់​ប្លោកនោម ឬ​ធ្លាក់ដល់​បង្ហួរនោម​ខាងក្រៅ​របស់អ្នកជ​ម្ងឺ វាធ្វើ​ឱ្យស្ទះ​តម្រងនោម ហើយ​អ្នកជម្ងឺ​នោម​អត់ចេញទេ។ រោគ​សញ្ញា​ដូចជា​តឹងប្លោកនោម​ខ្លាំង មាន​អាការ​ឈឺ​ចុកចាប់​នៅត្រង់​ថ្ងាស ឬនោម​អត់ចេញ​ដោយសារតែ​ក្រួស។

ផល​ប៉ះពាល់​បណ្ដាល​មកពី​ក្រួស​ក្នុងតម្រង​នោម

ប្រសិនជា​លោកអ្នក​មិនធ្វើការ​ព្យាបាល វាធ្វើ​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ប្លោកនោម បែកប្លោកនោម។ បើ​នៅតាម​បំពង់​បង្ហូរ​ពីតម្រង នោម​ចូលប្លោក​នោម វា​ធ្វើឱ្យ​ចុកខ្លាំង​រហូត​ធ្វើឱ្យ​ខូចតម្រង​នោម ឬ​ក៏មានការ​រលាក​ដល់មុខងារ​តម្រងនោម ដូចនេះ​ទាមទារ​នូវការ​ព្យាបាល ប្រសិនជា​លោកអ្នក​មិន​ព្យាបាល​វាធ្វើឱ្យ​ខូចតម្រងនោម​បាន។ ផល​ប៉ះពាល់​នៃជម្ងឺ​ក្រួស​ក្នុងតម្រងនោម​ដូចជាមិ​នច្រើន​ទេ តែ​ប្រសិនជា​លោកអ្នក​ទុក​អាការ​នេះយូរវា​នឹងធ្វើ​ឱ្យស្ទះ​លំហូរទឹកនោម និង​រំខានដល់មុ​ខងារ​តម្រងនោម ឬក៏​បណ្ដាល​ឱ្យ​លោកអ្នក​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​រហូតដល់​តម្រូវ​ធ្វើការ​ ព្យាបាល​ជាបន្ទាន់​ក៏មានដែរ។

វិធី​ព្យាបាល​ក្រួសក្នុង​តម្រងនោម

សព្វថ្ងៃនេះ​ដោយសារ​វិទ្យាសាស្ដ្រ​កាន់តែ​មាន​បច្ចេកវិទ្យា​ទំនើប​ទៅៗ ដូចនេះ​ក្រួស​ក្នុងតម្រងនោម​លែងជា​បញ្ហា​ចោទដូច​មុនទៀត​ហើយ​សម្រាប់​ លោកអ្នក។ ប្រសិនជា​ក្រួស​ក្នុងតម្រងនោម​មាន​ទំហំតូច​ជាង២០​សង់ទីម៉ែត្រ គឺមាន​ឧបករណ៍​បាញ់បំបែក​ពីខាងក្រៅ​ខ្លួន ដោយ​រលកទង្គិច។ មធ្យោបាយនេះ​សព្វថ្ងៃ​មានអ្នក​ជម្ងឺ​រាប់លាន​នាក់​នៅលើ​ពិភពលោក​បានទទួលការ​ ព្យាបាល​របៀប​នេះ ទទួលបាន​ជោគជ័យ​ដល់ទៅ​ជាង៨០​ភាគរយ​ឯណោះ។ ការព្យាបាល​របៀប​នេះអ្នកជម្ងឺ​ពុំចាំបាច់​សម្រាក​នៅមន្ទីរពេទ្យ​ទេ និង​មិនមាន​ការ​ឈឺចាប់​ទៀតផង។

  • ប្រសិនជា​ក្រួសមាន​ទំហំតូច​ល្មម គេនឹង​ធ្វើការ​ព្យាបាល​ដោយ​ចូលទៅ​ចាប់ និង​បំបែកយក​ក្រួស​ចេញមក​ក្រៅតាម​បំពង់ បង្ហូរ​ទឹកនោម​របស់​អ្នកជម្ងឺ​ដោយ​ពុំចាំបាច់​វះកាត់​ឡើយ។
  • ប៉ុន្ដែ​ប្រសិនជា​ក្រួសនោះ​មានទំហំ​ធំលើសពី​២០សង់ទីម៉ែត្រ​ឡើងទៅ គឺគេ​ព្យាបាល​ដោយ​ចោះត្រង់​ចង្កេះ​ជារន្ធតូច​មួយ​ដើម្បី​ចូលទៅ​បំបែក និង​ចាប់យក​ក្រួស​មក​ខាងក្រៅ។
  • ជម្រើស​វះកាត់​យកក្រួស​ចេញជា​ជម្រើស​សម្រាប់​ក្រួស​ដែលមាន​ទំហំធំ និង​មានរាង​ដូចខ្ញី ឬ​ច្រើនហើយ​ធំៗ។

ដំបូន្មាន​របស់​អ្នកប្រឹក្សា

ប្រសិនជា​លោកអ្នក​មានបញ្ហា​ក្រួស​ក្នុងតម្រង​នោម គួរតែ​ប្រញាប់​ប្រញាល់​ទៅពិគ្រោះ​យោបល់​ជាមួយ​អ្នកដែល​មាន​ឯកទេស​ផ្នែក​ តម្រងនោម ដើម្បី​ទទួលបាន​នូវ​មធ្យោបាយ​ល្អ​ក្នុងការ​ព្យាបាល ពីព្រោះ​ថាបច្ចុប្បន្ន​នេះមាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​ណាស់​ ផ្នែកវិទ្យាសាស្ដ្រ ជាពិសេស​ស្រុកខ្មែរ​ឥឡូវ​ក៏មាន​ឧបករណ៍​ទំនើបៗ​មិនចាញ់​បរទេស​ប៉ុន្មានទេ សម្រាប់​ការ​ព្យាបាល​ក្រួសក្នុង​តម្រងនោម​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

About piphup

Simple and Friendly!!!

Posted on February 13, 2013, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: