កម្តៅកើនឡើងខ្លាំងនៅលើពិភពលោកនៅប៉ុន្មានថ្ងៃមកនេះ

កម្តៅកើនឡើងខ្លាំងនៅលើពិភពលោកនៅប៉ុន្មានថ្ងៃមកនេះ

ការព្យាករណ៍ អាកាសធាតុកាលពីវេលាម៉ោង១០ព្រឹកមិញនេះ មានកម្រិតសីតុណ្ហភាព អតិប្បរមា៣៥អង្សាសេ អប្បបរមា ២៧អង្សាសេ និងថ្ងៃចាប់ផ្តើមរះនៅម៉ោង ០៦និង២១នាទី ថ្ងៃលិចនៅម៉ោង០៦និង ០៨នាទី។ នេះជាអាកាសធាតុ ដែលមានសភាពក្តៅគួរជាទីកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អំពីការកើនឡើងកម្តៅឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើពិភពលោក។

ការកើនឡើងកម្តៅនៅប្រទេសកម្ពុជា នៅលើពិភពលោក និងការកើតមាននូវគ្រោះមហន្តរាយធម្មជាតិធំៗ ជាបន្តបន្ទាប់ មានដូចជាគ្រោះរាំងស្ងួតគ្រោះទឹកជំនន់ខុសពីធម្មតា រលកយក្សស៊ូណាមិ និងខ្យល់ព្យុះជាដើម គឺជាប្រធានបទដ៏ក្តៅគគុក ដែលប្រទេសកម្ពុជា និងពិភពលោកត្រូវរួមគ្នាដោះស្រាយ និងរកវិធានការទប់ទល់។ ពិសេសជាងនេះទៅទៀត នៅប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុនៅកម្ពុជា និងនៅលើពិភពលោកមានសភាពក្តៅខុសពីធម្មតារហូតកម្តៅឡើងជិតដល់៤០អង្សាសេ និងប្រទេសមួយចំនួនផ្សេងទៀតមានកម្តៅរហូតដល់ជិត៥០អង្សាសេឯណោះ ។ផែនដីរបស់យើងសព្វថ្ងៃនេះកំពុងមានសីតុណ្ហភាពក្តៅជាងមុនខុសពីធម្មតា ។ សីតុណ្ហភាពសាកលជាមធ្យមភាគបានកើនឡើង១អង្សាសេក្នុង១ឆ្នាំចាប់តាំងពី ដើមសតវត្សទី២០មក ហើយបានកើនឡើងតាមអត្រាយ៉ាងលឿនក្នុងប៉ុន្មានទសវត្សនេះ។ ពួកអ្នកវិទ្យាសាស្រ្តមានជំនឿថា ធាតុអាកាសសាកលក្តៅជាងមុន ជាទំនួលខុសត្រូវដល់កំណើនភាពធ្ងន់ធ្ងរនៃការរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ នៅលើពិភពលោក និងការឡើងយឺតនៃកម្រិតទឹកសមុទ្រ។

មិនថាតែនៅកម្ពុជាទេ ដែលមានអាកាសក្តៅខ្លាំង នៅលើពិភពលោកក៏មានហេតុការណ៍នេះផងដែរ។ នៅប្រទេសឥណ្ឌាឯណោះវិញកម្តៅឡើងរហូតដល់ទៅ ៤៣.៣អង្សាសេ នៅទីក្រុងញូដេលី និងខេត្តមួយចំនួនមានកម្តៅកើនរហូតដល់ទៅ៤៧អង្សាសេឯណោះ។ ការកើនឡើងកម្តៅនេះ បានសម្លាប់ប្រជាជនឥណ្ឌាអស់យ៉ាងហោចណាស់ចំនួន៨០នាក់ និងបានធ្វើឲ្យប្រជាជនមួយចំនួនមានបញ្ហាប្រឈមទៅនឹងវិបត្តិខ្វះស្បៀង អាហារយ៉ាងខ្លាំង ដោយសារភាគច្រើនប្រជាជនជាអ្នកប្រកបរបរធ្វើស្រែចម្ការ។ មានអ្នកវិទ្យាសាស្រ្តមួយចំនួនលើកឡើងនូវរបបគំហើញថ្មីមួយថា ការប្រែប្រួលអាកាសធាតុ ពោលគឺការកើនឡើងកម្តៅភពផែនដីនាពេលបច្ចប្បន្ន នឹងធ្វើឲ្យមនុស្សមានកម្ពស់ទាបជាងមុន។ របបគំហើញថ្មីនេះបានលើកឡើងថា កម្ពុជាជាមធ្យមនឹងទាបជាងមុន ក្នុងពេលភពផែនដីចេះតែក្តៅទៅៗ។ ការរកឃើញនេះសម្អាងលើការសិក្សាទៅលើហ្វូស៊ីលនៃសត្វសេះ ដែលគេរកឃើញពីទំនាក់ទំនងនៃទំហំរបស់ថនិកសត្វទាំងឡាយ ជាមួយនឹងអាកាសធាតុរបស់ភពផែនដី។

កម្តៅបានបន្តការកើនឡើងនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ កម្តៅដ៏ក្តៅនេះគឺកើតឡើងដោយសារព្យុះកម្តៅដែលបានបាចសាចចេញមក ពីព្រះអាទិត្យ។ រលកកម្តៅនោះ បានធ្វើដំណើរមកដល់ភពផែនដីយើងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលមានល្បឿន៩៦០គីឡូម៉ែត្រក្នុងមួយវិនាទី ឆ្ពោះមកកាន់ភពផែនដីយើង និងភពផ្សេងៗទៀត ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ អ្នកវិទ្យាសាស្ត្រសម្គាល់ឃើញថា ព្យុះកម្តៅនេះមានកម្តៅក្តៅខ្លាំងជាង “solar wind“ រហូតដល់១០ដងឯណោះ។ រលកកម្តៅនៅរវាងប៉ុន្មានថ្ងៃមកនេះ នឹងមានសភាពថមថយទៅវិញនៅប៉ុន្មានសប្តាហ៍ក្រោយនេះ។ ប៉ុន្តែនៅតែមានកម្តៅឆួលក្តៅចេញមកម្តងៗផងដែរ។ ព្រោះរលកកម្តៅ ដែលនឹងមិនមកដល់ភពផែនដីរបស់យើង នឹងបន្តមកដល់ មុនក្រោយគ្នា រហូតទាល់តែសកម្មភាពបែបនេះស្ងប់ទៅវិញនៅលើព្រះអាទិត្យ ទើបលែងមានរលកកម្តៅបែបនេះតទៅទៀត។ ក្រុមអ្នកវិទ្យសាស្ត្រកំពុងតែសិក្សាយ៉ាងសកម្មទៅលើសកម្មភាពរបស់ ព្រះអាទិត្យ ដើម្បីរកមធ្យោបាយប៉ាន់ស្មានមើលថា តើរលកកម្តៅនោះមានប្រតិកម្មខ្លាំងនៅពេលណា និងរយៈពេលប៉ុន្មានដែលវាអាចកើតមាន រួមទាំងវាយតម្លៃចំពោះហេតុការណ៍ដែលអាចកើតមានបណ្តាលមកពីព្យុះកម្តៅនេះ ។ ដូច្នេះចូរ លោកអ្នកនាងកញ្ញា គប្បីប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរចេញទៅក្រៅម្តងៗ គួរគប្បីស្លៀកសំលៀកបំពាក់ឲ្យបានជិតល្អដើម្បីការពារស្បែក និងត្រូវពាក់វ៉ែនតាការពារកម្តៅថ្ងៃសម្រាប់ការពារភ្នែករបស់លោក អ្នកផងដែរ។

ដកស្រង់ពី healthcambodia.com

About piphup

Simple and Friendly!!!

Posted on April 21, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: