ថ្នាំតេស្តូស្តេរ៉ូនអាចជួយឪពុកម្តាយដែលមានជំងឺខ្សោយបេះដូងបាន

ថ្នាំតេស្តូស្តេរ៉ូនអាចជួយឪពុកម្តាយដែលមានជំងឺខ្សោយបេះដូងបាន

កាលពីពេលថ្មីៗកន្លងទៅនេះ, អ្នកស្រាវជ្រាវថ្មីរបស់ជនជាតិកាណាដាម្នាក់បាននិយាយថា អ្នកជំងឺដែលកំពុងតែតស៊ូជាមួយនឹងជំងឺខ្សោយបេះដូងពីកម្រិតមធ្យមទៅ កម្រិតធ្ងន់ធ្ងរអាចទទួលបានអត្ថប្រយោជន៍ពីការប្រើថ្នាំតេស្តូស្តេ រ៉ូនដើម្បីជម្រុញបន្ថែមនូវសមត្ថភាពរបស់ពួកគេទៅនឹងការធ្វើលំ ហាត់ប្រាណ។

អ្នកឯកទេសខាងជំងឺបេះដូងបានព្រមានថា ប៉ុន្តែវាហាក់ដូចជាដឹងយឺតពេកទៅនឹងការណែនាំអោយប្រើតេស្តូស្តេ រ៉ូនដូចជាការព្យាបាលសម្រាប់អ្នកជំងឺខ្សោយបេះដូងនោះ។

ក្រុមនៃការស្រាវជ្រាវបានវិភាគទៅការសិក្សា ៤, ដែលបានធ្វើឡើងនៅចន្លោះឆ្នាំ ១៩៨០ ទៅឆ្នាំ ២០១០ ដែលបានពិនិត្យលើសារៈប្រយោជន៍យ៉ាងខ្លាំងនៃការព្យាបាលលើអ្នក ជំងឺខ្សោយបេះដូងជាមួយនឹងថ្នាំតេស្តូស្តេរ៉ូននោះ។

ចាស់ស្ទីន អ៊ីហ្សេកូវីត (Justin Ezekowitz) ជាសាស្ត្រាចារ្យរងនៅផ្នែកជំងឺបេះដូងនៅឯសាកលវិទ្យាល័យ Alberta និងនៅឯវិទ្យាស្ថានបេះដូង Mazankowski Alberta បាននិយាយថា ជំងឺខ្សោយបេះដូងគឺជាជំងឺរ៉ាំរ៉ៃមួយដែលអាចត្រូវបានកើតមានដោយ ការស្ទះនៅក្នុងបេះដូង, ជំងឺសួត, ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម។ វាអាចរោគសញ្ញាគ្លីនីកមួយដែលខ្លួនមិនអាចច្របាច់ឈាមបាន គ្រប់គ្រាន់ដើម្បីទៅជួយតម្រូវការអុកស៊ីសែននៅក្នុងខ្លួនដើម្បីធ្វើ អ្វីមួយដូចជាការធ្វើលំហាត់ប្រាណជាដើម។

គាត់បានបន្ថែមថា ហើយអ្វីដែលយើងបានរកឃើញនៅក្នុងការសិក្សាដ៏តូចមួយដែលថាយើងបាន មើលឃើញថា ការព្យាបាលដោយថ្នាំតេស្តូស្តេរ៉ូនជួយអ្នកជំងឺទទួលបាននូវអារម្មណ៍ ល្អ និងមានសារៈសំខាន់ទៅនឹងសមត្ថភាពរបស់ពួកគេទៅនឹងការធ្វើលំហាត់ប្រាណ ។ ភាពប្រសើរឡើងអាចនឹងឃើញមាន។

អ្នកនិពន្ធបានសម្គាល់ឃើញថា អ្នកជំងឺដែលមានជំងឺខ្សោយបេះដូងដែលមានកម្រិតតេស្តូស្តេរ៉ូនទាបជា រឿយៗមានភាពលំបាកទៅនឹងការប្រកបមុខងារប្រចាំថ្ងៃ ដោយតាមរយៈបាត់បង់កម្លាំង និងភាពយឺតនៃសាច់ដុំ។

ការសិក្សាបានសំដៅទៅលើអ្នកជំងឺជិត ២០០នាក់ ដែលមានអាយុជាមធ្យម ៦៧ឆ្នាំ, ជាមួយនឹងការសិក្សា៣ដែលទាក់ទងទៅតែនឹងមនុស្សប្រុស និងលើកទី ៤ ទាក់ទងតែនឹងមនុស្សស្រី។

ក្នុងការសិក្សានីមួយៗ, អ្នកជំងឺមួយចំនួនបានទទួលថ្នាំតេស្តូស្តេរ៉ូន, ស្របពេលដែលអ្នកដទៃទៀតត្រូវបានគេផ្តល់អោយជាថ្នាំ Placebo សម្រាប់ការប្រៀបធៀប។ តេស្តូស្តេរ៉ូនត្រូវបានគេដាក់ដោយការបិត, លាបជាចែល ឬជារបៀបចាក់ និងអ្នកជំងឺស្ត្រីទទួលកម្រិតថ្នាំនេះតិចជាងបុរស។

រយៈពេលនៃការសិក្សាផ្សេងៗគ្នាពី៣ខែរហូតដល់មួយឆ្នាំ និងអំឡុងពេលនៃការសិក្សានេះអ្នកជំងឺត្រូវបានគេជម្រុញអោយធ្វើលំ ហាត់ប្រាណពិសេសៗមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ, នៅចុងបញ្ចប់នៃការសិក្សា, គ្រប់ការសិក្សាទាំងអស់បានវាយតម្លៃលើភាពប្រសើរឡើងនៃសមត្ថភាពនៃ ការធ្វើលំហាត់ប្រាណតាមរយៈការដើរផ្សេងៗ, មានស្ថេរភាព និងការនាំចូលអុកស៊ីសែន និងតេស្តក្នុងការដកដង្ហើម។

លទ្ធផលៈ ការព្យាបាលដោយថ្នាំតេស្តូស្តេរ៉ូនធ្វើអោយប្រសើរឡើងដល់អ្នកជំងឺ ដែលមានជំងឺខ្សោយបេះដូងតាមរយៈគ្រប់សមត្ថភាពទាំងអស់ទៅនឹងការធ្វើលំ ហាត់ប្រាណ និងស្ថេរភាពនៃសាច់ដុំ និងឆ្អឹង។

អ្នកស្រាវជ្រាវបាននិយាយថា អ្វីដែលលើសពីនេះ, ការព្យាបាលមិនហាក់ដូចជាមានឥទ្ធិពលអវិជ្ជមានមកលើបេះដូងវិញនោះទេ ដោយការព្យាបាលលើទាំងជំងឺទាំងនោះ។ ហើយក៏មិនមានការចង្អុលបង្ហាញនៃជំងឺប្រូស្តាតដែលទាក់ទងទៅនឹង ការព្យាបាលក្នុងចំណោមអ្នកជំងឺដែលប្រើថ្នាំតេស្តូស្តេរ៉ូននោះដែរ។

ដកស្រង់ចេញពី health.com.kh

About piphup

Simple and Friendly!!!

Posted on April 19, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: