ព្រូន:របៀបកំចាត់ចេញពីខ្លួននិងគ្រួសារ

ព្រូន:របៀបកំចាត់ចេញពីខ្លួននិងគ្រួសារ


នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
–    សូមទៅជួបនឹងគ្រូពេទ្យគ្រប់ពេលដែលអ្នកឃើញព្រូន ឬពងព្រូននៅនឹងលាមក ឬជាប់នឹងសម្លៀកបំពាក់គេងយប់របស់អ្នក
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
ជាធម្មតា, ព្រូនបង្ហាញឡើងថាមានវត្តមាននៅក្នុងខ្លួនរបស់អ្នកតាមរយៈរោគ សញ្ញាមួយចំនួនដូចជា មានការឈឺពោះជាប់រហូត, រមាស់គូថ ឬរាគជាដើម។ ប៉ុន្តែប្រភេទនៃព្រូនមួយចំនួនបង្ហាញឡើងម្តងម្កាលនៅខាងក្រៅខ្លួន ។
វេជ្ជបណ្ឌិត វីលៀម ប៊ី. រ៉ុដឺរមេនដែលជាប្រធានផ្នែកក្រពះពោះវៀននៅឯគ្លីនីក Cleveland Clinic-Florida នៅក្នុងទីក្រុង ហ្វត លូដឺរដាល់បាននិយាយថា វាកម្រថាឃើញពួកវានៅក្នុងសហរដ្ឋអាមេរិក ណាស់ពីព្រោះអនាម័យរបស់យើងគឺល្អ និងចំណីអាហាររបស់យើងក៏ល្អដែរ។
ប៉ុន្តែអ្វីដែលថាតើអ្នកឃើញយ៉ាងពិតប្រាកដថាវាមាននៅក្នុងលាមក ឬរកឃើញវានៅលើគ្រែនៅក្នុង អំឡុងពេលព្រឹកនោះ?
ការបន្ធូរបន្ថយនូវរោគសញ្ញា
ប្រសិនបើព្រូនបានបង្ហាញឡើងយ៉ាងច្បាស់, ពួកវាបានធ្វើអោយអ្នកមាននូវសកម្មភាពយ៉ាងធំ ដោយសារតែឥឡូវនេះអ្នកដឹងថាពួកវាស្ថិតនៅទីនោះ, អ្នកអាចសម្លាប់ពួកវាបានយ៉ាងងាយស្រួល។ ទាំងនេះជាអ្វីដែលត្រូវធ្វើ។
–    វេជ្ជបណ្ឌិត ជូច ហ៊េរេរាដែលជាសាស្ត្រចារ្យផ្នែកវេជ្ជសាស្ត្រន និងជាសមាជិកនៃសមាគម ក្រពះពោះវៀនអាមេរិក និងមហាវិទ្យាល័យក្រពះពោះវៀនអាមេរិកបាននិយាយថា សូមទុក នូវព្រូនទាំងនោះ ឬលាមកដែលមានមេរោគ, ដាក់វានៅក្នុងប្រអប់ប្ល៉ាស្ទិច ឬក្នុងប្រដាប់ដែលបិទជិតដទៃទៀត, និងយកវាទៅអោយគ្រូពេទ្យដើម្បីវិភាគមើល។ គាត់បានបន្ថែមថា នេះនឹងប្រាប់យើងយ៉ាងពិតប្រាកដថាតើនេះជាប្រភេទនៃព្រូនអ្វី និងប្រភេទនៃការព្យាបាលអ្វីដែលអ្នកចាំបាច់។
–    ការព្យាបាលតែងតែនៅក្រោមទម្រង់នៃថ្នាំប្រឆាំងទៅនឹងព្រូន។ វេជ្ជបណ្ឌិត ហ៊េរេរាបាននិយាយថា Vermox, គឺជាថ្នាំប្រឆាំងនឹងព្រូនដែលមានប្រសិទ្ធភាពបំផុតដែលលក់តាម ទីផ្សារ, គឺមានប្រសិទ្ធិភាព ដែលវាអាចសម្លាប់ព្រូនក្នុងករណីជាច្រើនដោយថ្នាំគ្រាប់នេះ។ គាត់បានបន្ថែមថា គ្រាន់តែប្រាកដថា, អ្នកនឹងអោយវេជ្ជបញ្ជានេះទៅអោយក្រុមគ្រួសារទាំងមូលដើម្បីប្រើវា ក្នុងរយៈពេល៣ថ្ងៃ និងជាធម្មតា នេះជាការបញ្ចប់វាហើយ។
–    ប្រសិនបើអ្នកបានឃើញ ឬមានអារម្មណ៍ថាមានព្រូន ប៉ុន្តែអ្នកមិនច្បាស់ទេនោះ, អ្នកអាចដាក់ប្រដាប់ចាប់ព្រូនជាមួយនឹងការបិទជាប់ដោយបន្ទះស្តើង ស្អិតដែលត្រូវបានរមួលចូលទៅក្នុងប្រដាប់បំពង់មួយ, រួចបិទវា។ មុននឹងចូលគេង, សូមដាក់បន្ទះស្តើងស្អិតត្រង់ចន្លោះគូថទាំងពីរដែលនៅជិតនៅរន្ធ គូថនោះ។ នៅពេលដែលព្រូនវាចេញមកក្រៅដើម្បីបញ្ចេញពងរបស់វា, ពង ឬសូម្បីតែព្រូនផ្ទាល់អាចជាប់ទៅនឹងបន្ទះស្តើងស្អិតនោះ។ វេជ្ជបណ្ឌិត រ៉ុដឺរមេនបាននិយាយថា នៅពេលព្រឹក, សូមទុកបន្ទះស្តើងស្អិតនោះ និងយកវាទៅអោយគ្រូពេទ្យដើម្បីធ្វើការវិភាគ។(នេះជាបច្ចេកទេសល្អ ដើម្បីប្រើទៅលើកុមារដែលត្អូញត្អែរអំពីការរមាស់គូថនៅពេលយប់) ។
–    ប្រសិនបើអ្នក ឬកូនរបស់អ្នកត្រូវបានកំពុងព្យាបាលសម្រាប់ព្រូន, យ៉ាងម៉ត់ចត់ និងភ្លាមៗនោះ, សូមសម្អាតនូវស្រោមពូក និងស្រោមខ្នើយដោយដាក់ទៅក្នុងទឹកក្តៅដើម្បីសម្លាប់ពងព្រូនដែល អាចតោងជាប់នឹងកម្រាលនោះជាដើម។ វេជ្ជបណ្ឌិត រ៉ុដឺរមេនបាននិយាយថាអៀនគឺឆ្លងខ្លាំងណាស់។ ពងរបស់វាអាចជាប់លើកម្រាលពូក និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
–    ធ្លាប់ធ្វើការនៅកន្លែងមិនស្អាត ហើយបន្ទាប់មក, មកញ៉ាំអាហារថ្ងៃត្រង់ដោយគ្មានលាងដៃរបស់អ្នកដែរឬទេ? អ្នកអាចកំពុងតែបង្ហាញដល់ព្រូនអោយចូលទៅក្នុងខ្លួនរបស់អ្នក ផ្ទាល់ហើយ។ វេជ្ជបណ្ឌិត ហ៊េរេរាបាននិយាយថា ពងព្រូន និងសំបករបស់វាអាចស្ថិតនៅក្រោមក្រចកដៃនៅពេលដែលអ្នកកំពុងធ្វើការ នៅខាងក្រៅ។
–    វេជ្ជបណ្ឌិត ហ៊េរេរាបាននិយាយថា ម្រាមដៃតូចៗដែលបានលេងនឹងដីខ្សាច់មិនគួរធ្វើអោយមានការចូលទៅ ក្នុងមាត់កូនរបស់អ្នកនោះទេ។
–    វេជ្ជបណ្ឌិត ហ៊េរេរាបាននិយាយថា ដោយសារតែព្រូនមួយចំនួនដែលត្រូវបានគេហៅថា អាស្ការី អាចចូលទៅក្នុងស្បែក, វាគឺជាមធ្យោបាយដែលល្អបំផុតក្នុងការពាក់ស្បែកជើងនៅពេលដែលអ្នក ដើរនៅលើដី ឬជាន់ស្មៅ។
–    វេជ្ជបណ្ឌិត ម៉ាក បាប់យាត់ស្កាយ ដែលជាគ្រូពេទ្យឯកទេសខាងក្រពះពោះវៀនបាននិយាយថា ព្រូនមួយចំនួនដែលរស់នៅក្នុងសាច់ជ្រូក, សាច់គោ និងសាច់ត្រីអាចបញ្ចប់ការតាំងនៅរបស់ពួកវានៅក្នុងខ្លួនមនុស្ស ប្រសិនបើសំបកដែលរស់នៅក្នុងសាច់មិនត្រូវបានសម្លាប់អោយបានល្អ អំឡុងពេលចម្អិននោះ។

 

ដកស្រង់ចេញពី health.com.kh

 

About piphup

Simple and Friendly!!!

Posted on April 19, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: