កុមារកើតជម្ងឺបេះដូងប្រហោងទទួលបានការព្យាបាលដោយឥតគិតថ្លៃ

កុមារកើតជម្ងឺបេះដូងប្រហោងទទួលបានការព្យាបាលដោយឥតគិតថ្លៃ

កុមារ ចំនួន១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា កំពុងមានបញ្ហាចោទទាក់ទងទៅនឹងជម្ងឺបេះដូងប្រហោង។ អ្នកជម្ងឺ មានលទ្ធភាពតិចតូចណាស់ដែលមានថវិកាក្នុងការព្យាបាលជម្ងឺនេះ ដោយសារជម្ងឺនេះទាមទារការវះកាត់ និងត្រូវចំណាយថវិកាច្រើន។ ប៉ុន្តែថ្មីៗនេះអង្គការក្រៅរដ្ឋាភិបាលខ្មែរអាមេរិកាំងមួយបាន ផ្តល់ការវះកាត់ និងព្យាបាលជម្ងឺបេះដូងនេះដល់កុមារមួយចំនួននៅក្នុងប្រទេសកម្ពុជា។

កុមារដែលទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យមានតែកុមារចំនួន១៥នាក់តែប៉ុណ្ណោះ ដែលមានសំណាងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យនៃអង្គការមនុស្សធម៌ នៅខេត្តសៀមរាប ក្នុងមន្ទីរពេទ្យកុមារអង្គរ កាលពីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ រីឯកុមាររាប់ម៉ឺននាក់ដែលមានជម្ងឺនេះផ្សេងទៀតពុំមានសំណាងទទួល បានការព្យាបាលជម្ងឺនេះនៅឡើយទេ ព្រោះតែបញ្ហាថវិកា។ នៅមានកុមារ១០នាក់ផ្សេងទៀត ក្នុងចំណោមកុមារ១០០ នាក់ កំពុងត្រូវការការព្យាបាលជាបន្ទាន់។ រីឯកុមារជាច្រើននាក់ផ្សេងទៀត បានស្លាប់មុននឹងទទួលបានការព្យាបាល និងកុមារដទៃទៀតត្រូវបានទុកចោលដោយមិនមានការព្យាបាល។

ការព្យាបាលរបស់អង្គការមនុស្សធម៌

អស់រយៈពេល៦ឆ្នាំមកហើយដែលលោក ភីតធឺ ឈុន ដែលជាអ្នកធ្វើការបានចូលនិវត្តទៅហើយនោះ បាននាំយកកុមារខ្មែរ ដែលមានជម្ងឺបេះដូងប្រហោងទៅទទួលការព្យាបាលនៅសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសារតែការចំណាយខ្ពស់ លោកក៏សម្រេចចិត្តនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីសហរដ្ឋអាមេរិក មកជួយព្យាបាលកុមារនៅប្រទេសកម្ពុជាវិញម្តង។ លោកបន្តថា «កូនគេកូនយើង បើឲ្យគ្នាចាំទាល់តែស្លាប់ គឺថា ជីវិតគ្មានតម្លៃស្អីទេ។ ចុះបើយើងជាអ្នកចេះដឹង ជាអ្នកមានមុខមានមាត់ មានការងារត្រឹមត្រូវនោះ តើនៅឈរក្រព័ទ្ធដៃមើលគ្នាស្លាប់ឬ?»

ក្រុមគ្រូពេទ្យ ដែលមកជួយព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជា បានសំដែងក្តីសោមនស្សយ៉ាងខ្លាំង ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយព្យាបាល ជម្ងឺបេះដូងប្រហោង ដល់កុមារកម្ពុជាដោយមិនយកកម្រៃ។ បើទោះជាការព្យាបាលកុមារដែលមានជម្ងឺបេះដូចប្រហោងនេះ ត្រូវចំណាយថវិកាអស់រាប់ពាន់ដុល្លារក្នុងក្មេងម្នាក់ៗក៏ដោយ ក៏លោកភីតធឹ ឈុននៅតែប្តេជ្ញាបន្តបេសកកម្មរបស់លោកក្នុងការជួយសង្គ្រោះជីវិត ក្មេងទាំងនេះដដែល។ លោកមានចំណាប់អារម្មណ៍បន្តថា គ្មានអ្វីដែលធ្វើឲ្យលោកសប្បាយចិត្តជាងឃើញកុមារដែលជិតស្លាប់ អាចបន្តជីវិតរបស់ពួកគេយ៉ាងសប្បាយរីករាយទៅមុខទៀតនោះទេ។

 

ដកស្រង់ចេញពី healthcambodia.com

About piphup

Simple and Friendly!!!

Posted on April 19, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: