កត្តាប្រឈមមុខនឹងជំងឺរលាកថ្លើម

កត្តាប្រឈមមុខនឹងជំងឺរលាកថ្លើម

កត្តាប្រឈមមុខនានាដែលបង្កើនឱកាសកើតមានជំងឺរលាកថ្លើមដោយសារការពុលមានដូចជា ៖ 

– ទទួលទានថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំផ្សេងៗទៀត. ការទទួលទានថ្នាំពេទ្យ ទោះបីមានវេជ្ជបញ្ជាក្តី គ្មានវេជ្ជបញ្ជាក្តី ដែលអាចធ្វើអោយខូចខាតដល់ថ្លើម គឺបង្កើនឱកាសក្នុងការកើតមានជំងឺរលាកថ្លើមដោយសារការពុល។ វាកាន់តែពិតប្រាកដ ប្រសិនបើអ្នកទទួលថ្នាំច្រើនមុខបូកបញ្ចូលគ្នា ឬទទួលទានលើសកម្រិតវេជ្ជបញ្ជា។

– មានជំងឺថ្លើម. អ្នកដែលមានវិបត្តិមុខងារថ្លើមធ្ងន់ធ្ងរ ដូចជា ក្រិនថ្លើម (cirrhosis) ឬជាតិខ្លាញ់ក្នុងថ្លើម (fatty liver disease) ពិតជាងាយនឹងទទួលរងផលប៉ះពាល់នានានៃជាតិពុល។

– មានជំងឺរលាកថ្លើម (hepatitis). ការមានជំងឺរលាកថ្លើមដែលបង្កឡើងដោយមេរោគរលាកថ្លើមប្រភេទ B ឬ C ធ្វើអោយថ្លើមអ្នកងាយទទួលរងគ្រោះ។

– ភាពចាស់ជរា. នៅពេលអាយុកាន់តែចាស់ ថ្លើមអ្នកកំទេចបំបែកសារធាតុបង្កគ្រោះថ្នាក់កាន់តែយឺត។ នេះមានន័យថាជាតិពុលនិងអនុផលរបស់វាឋិតនៅក្នុងខ្លួនអ្នកកាន់តែ យូរ។

– ការប្រើប្រាស់គ្រឿងស្រវឹង. ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលលេបថ្នាំបង្កើនឥទ្ធិពលពុលរបស់ថ្នាំជាច្រើន។

– ស្ត្រីភេទ. ដោយសារតែស្ត្រីទំនងដូចជាធ្វើមេតាបូលីសជាតិពុលមួយចំនួនយឺតជាងបុរស ទើបបានជាធ្វើអោយជាតិពុលស្ថិតនៅក្នុងខ្លួនមនុស្សស្រីក្នុងរយៈពេល យូរ ដែលជាមូលហេតុធ្វើអោយបង្កើនហានិភ័យនៃការកើតមានជំងឺរលាកថ្លើមដោយសារ ការពុល។

– ធ្វើការនៅក្នុងឧស្សាហកម្មដែលសំបូរទៅដោយជាតិពុល។ ការធ្វើការជាមួយសារធាតុគីមីឧស្សាហកម្មមួយចំនួនអាចធ្វើអោយអ្នកមាន ហានិភ័យក្នុងការកើតមានជំងឺរលាកថ្លើមដោយសារការពុល។

ដកស្រង់ចេញពី health.com.kh

About piphup

Simple and Friendly!!!

Posted on April 9, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: