មូលហេតុគួរអោយភ្ញាក់ផ្អើលដែលនាំអោយក្រហាយដើមទ្រូង

មូលហេតុគួរអោយភ្ញាក់ផ្អើលដែលនាំអោយក្រហាយដើមទ្រូង

 

កត្តាជំរុញនៃអាការៈក្រហាយដើមទ្រូងមួយចំនួន គឺមានភាពជាក់ស្តែងដូចជា ៖ ម្ទេស, នំសុកកូឡា និង ក្នុងឱកាសនៃពិធីបុណ្យរំលឹកគុណជាដើម ។ ប៉ុន្តែការក្រហាយដើមទ្រូង គឺមិនត្រូវបានបញ្ឈប់ និង ចាប់ផ្តើមជាមួយអាហារតែម្យ៉ាងនោះទេ ។ ប្រសិនបើអ្នកមានការក្រហាយដើមទ្រូងនេះជារឿយៗ វាគឺជាពេលមួយដែលអ្នកត្រូវតែស្វែងរកមូលហេតុពិតប្រាកដនៃទុក្ខទោស នេះ ។

ហេតុអ្វីបានជាខ្ញុំមានការឈឺចាប់ ?
មានមនុស្សច្រើនជាង ៦០លាននាក់បានជួបប្រទះនឹងវាយ៉ាងហោចណាស់ ម្តងក្នុងរយៈពេលមួយខែ ។ សំរាប់មនុស្សមួយចំនួន ដែលកើតមាន ជំងឺនៃការច្រាលអាហារចេញពីក្រពះ ( Gastroesophageal reflux disease) ក៏អាចកើតមានជារឿយៗ នូវអាការៈក្រហាយដើមទ្រូងនេះរួមជាមួយវាផងដែរ ។

ការជក់បារី

ទោះជានរណាម្នាក់ ត្រូវការហេតុផេលផ្សេងទៀងនៃបោះចោលនូវទំលាប់នេះ ការជក់បារីគឺធ្វើអោយ ការច្រាលនូវអាហារចេញពីក្រពះ មានសភាពកាន់តែអាក្រក់ឡើង ។
ការជក់បារីអាចធ្វើអោយវ៉ែនដែលនៅចន្លោះក្រពះ និង បំពង់អាហារចុះខ្សោយ ( ដូច្នេះទឹកអាស៊ីតនៅក្នុងក្រពះនឹងហូរត្រលប់ចូលទៅក្នុងបំពង់ អាហារវិញ ) និង បណ្តាលអោយ អំបិលនៅក្នុង   ទឹកប្រម៉ាត់ដែលធ្វើការរំលាយខ្លាញ់ ធ្វើការចាកចេញពីពោះវៀនតូចទៅកាន់ក្រពះ រួចកាត់បន្ថយសារជាតិរំអិល ដែលវាជាធម្មតាត្រូវបង្ហូរចេញនូវ ទឹកអាស៊ីតនៅក្នុងក្រពះចេញពី បំពង់អាហារ និង ផ្ទុកនូវប៊ីកាបូណាត ដែលជាសារជាតិធម្មជាតិម្យ៉ាងក្នុងការប្រយុទ្ធប្រឆាំងនឹងជាតិ អាស៊ីត ។
តើអ្នកអាចទទួលបាននូវ ភាពធូរស្រាលនៃអាការៈក្រហាយទ្រូងបានដោយរបៀបណា ? គឺអ្នកត្រូវបញ្ឈប់នូវ
ការជក់បារីនេះ ។

ថ្នាំគ្រាប់
តើអ្នកហាក់ដូចជារងគ្រោះពី ការឈឺក្បាល និង ក្រហាយដើមទ្រូងជារឿយៗដែរឬទេ ? ចូរគិតអោយបានពីរដង មុននឹង ឈានទៅដល់ការប្រើប្រាស់ ថ្នាំ អ៊ីប៊ុយប្រូហ្វែន ( ibuprofen) ។ នៅពេលមានការប្រើប្រាស់ជាទៀងទាត់ នូវ ឱសថប្រឆាំងនឹងការរលាកមួយចំនួនដូចជា អ៊ីប៊ុយប្រូហ្វែន ( ibuprofen) ឬ ណាប្រូសែន (naproxen ) គឺអាចជំរុញអោយមានការក្រហាយដើមទ្រូង ។ មានឱសថតាមវេជ្ជបញ្ជាមួយចំនួនខ្លះទៀត រួមមាន អង់ទីប៊ីយូទិច, កាល់ស្យូមឆាណែលប្លុកឃ័រ ( calcium channel blocker) សំរាប់ជំងឺលើសសម្ពាធឈាម, ថ្នាំសំរាប់ពង្រីកទងសួតមានដូចជាអាល់ប៊ូតេរុល ( albuterol ) សំរាប់ជំងឺហឺត, ថ្នាំពុកឆ្អឹង និង ថ្នាំសណ្តំមួយចំនួនទៀត ក៏អាចធ្វើអោយមានអាការៈនេះផងដែរ ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកគិតថា ឱសថរបស់អ្នកគឺធ្វើអោយអ្នកមានការក្រហាយដើមទ្រូង អ្នកមិនត្រូវធ្វើការសំរេចចិត្តបញ្ឈប់ការប្រើប្រាស់ឱសថទាំងនោះ តាមតែចិត្តឯងនោះទេ ។

សារជាតិបន្ថែមខ្លាញ់ត្រី
ខ្លាញ់ត្រីមានផ្ទុកអូមេហ្គាបី អាស៊ីតខ្លាញ់ និង ត្រូវបានគេជឿថា វាជាវិធីធម្មជាតិមួយក្នុងការគ្រប់គ្រង ជំងឺបេះដូង, ការធ្លាក់ទឹកចិត្ត និង ស្ថានភាពសុខភាពដ៏ទៃទៀតដែលមិនអាចរាប់បាន ។ តែទោះជាយ៉ាងណាក៏ដោយ វាក៏អាចបណ្តាលអោយមានអាការៈក្រហាយដើមទ្រូងផងដែរ ។
ខ្លាញ់ របស់ត្រី គឺហាក់ដូចជាអាចរ៉ាប់រងបាន នូវផលប៉ះពាល់នៃក្រពះ និង ពោះវៀន។ សាច់ត្រី គឺមានជាតិខ្លាញ់តិច និង មានជាតិប្រូតេអ៊ីនខ្ពស់ ហើយវាពិតជាអាហារល្អប្រសើរបំផុតសំរាប់ សំរាប់អ្នកដែលរងគ្រោះពីការក្រហាយដើមទ្រូង នៅពេលដែលវាត្រូវបានគេទទួលទានក្នុងកំរិតសមស្របសំរាប់សុខភាព ដែលវាជារូបមន្តមួយធ្វើអោយអាការៈក្រហាយដើមទ្រូងនេះបាន ស្រាកស្រាន្ត ។

ស្ត្រេស ( Stress)
ស្ត្រេស គឺហាក់ដូចជាអាចជំរុញអោយមានការក្រហាយដើមទ្រូង ប៉ុន្តែទំនាក់ទំនងនេះ គឺមានភាពស្មុគស្មាញជាងអ្វីដែលអ្នកគិត ។ ស្ត្រេសគឺមិនបណ្តលអោយ មានការកញ្ជ្រោលឡើងនូវការផលិតអាស៊ីតនៅក្នុងក្រពះទេ ។
តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាមួយនៅក្នុង សារព័ត៌មាននៃ ការស្រាវជ្រាវចិត្ត និង រាងកាយបង្ហាញថាវាជាការយល់ឃើញនៃរោគសញ្ញា របស់អ្នកជំងឺដែលមានអាការៈក្រហាយដើមទ្រូង ហើយវាមិនមែនជាកំរិតពិត
ប្រាកដនៃអាស៊ីតនៅក្នុងក្រពះនោះទេ គឺវាមានទំនាក់ទំនងទៅនឹងស្ត្រេស ។
ម្យ៉ាងវិញទៀត មនុស្សដែលមានស្ត្រេស គឺហាក់ដូចជាអាចឆាប់ដឹងនូវរោគសញ្ញា នៃការក្រហាយដើមទ្រូង ឬ
ឥទ្ធិពលនៃប្រព័ន្ធប្រសាទរបស់ស្ត្រេស ដែលអាចបង្កើនការឈឺចាប់នៃសសៃប្រសាទសំរាប់ទទួល នៅក្នុងបំពង់
អាហារ ។
ជីអង្កាម
ជីអង្កាម ដូចជា ខ្លាញ់ត្រី គឺជាកាំបិតមុខពីរនៅពេលវាចូលទៅក្នុងក្រពះ ។ តែ ដែលមានជាតិ ជីអង្កាមថ្នាំគ្រាប់នៃជាតិប្រេង ជាតិជីអង្កាមនិង ថែមទាំងស្ករគ្រាប់ដែលមានជាតិ ជីអង្កាម ជារឿយៗត្រូវបានប្រើប្រាស់ដើម្បី ដោះស្រាយនូវក្រពះដែលមានបញ្ហា ប៉ុន្តែឱសថនេះអាចផ្តល់ទុក្ខទោសដល់ អ្នកដែលមានជំងឺនៃការច្រាលអាហារចេញពីក្រពះ ។
ឥទ្ធិពលនៃភាពស្រាកស្រាន្ត និង ការស្ពឹកនៃជាតិម៉ង់តុល គឺហាក់ដូចជាធ្វើអោយវ៉ែនដែលបំបែក ក្រពះ និង បំពង់អាហារ ( ដែលត្រូវបានគេស្គាល់ថា ជាសាច់ដុំខ្ជឹបនៃបំពង់អាហារផ្នែកខាងក្រោម ) ដែលវាអាចបណ្តាលអោយអាស៊ីតនៅក្នុងក្រពះ ចាល់ឡើងទៅក្នុងបំពង់អាហារបានយ៉ាងងាយ និង ធ្វើអោយការក្រហាយដើមទ្រូងមានសភាពកាន់តែធ្ងន់ធ្ងរ ។

ភាពធាត់ជ្រុល
បើអ្នកកាន់តែកើនទំងន់ នោះអ្នកនឹងហាក់ដូចជាមានការក្រហាយដើមទ្រូង ។ កាសិក្សាមួយនៅក្នុងឆ្នាំ ២០០៣នៅក្នុង ទនានុប្បវត្តិនៃ សមាគមវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក បានរកឃើញថា រោគសញ្ញានៃច្រាលត្រលប់មកវិញនូវអាស៊ីតក្រពះ មានការកើនឡើងជាមួយនឹង ទំងន់នៃរាងកាយ ។
ទំនាក់ទំនងនេះ គឺហាក់ដូចជាមានសភាពខ្លាំងក្លាចំពោះស្ត្រី ជាង បុរស (ជាពិសេសចំពោះស្ត្រីមុនជិតអស់រដូវ)។មានការពន្យល់ផ្សេងៗគ្នា ។ ការបរិភោគអាហារបានតិចតួច, ការកើនឡើងជ្រុលនូវខ្លាញ់រាងកាយ នៅក្នុងពោះនិងការបញ្ចេញសារជាតិគីមី ដោយខ្លាញ់នៅក្នុងរាងកាយ គឺត្រូវបានរាប់បញ្ចូលថាជា ទុក្ខទោសដែលអាចកើតមាន។

ហ្សែនរបស់អ្នក
តើអ្នកមានឆ្ងល់ទេ ថាអ្វីដែលធ្វើអោយអ្នកមានការក្រហាយទ្រូង ? សូមក្រលេកទៅមើល ម្ហូបនៅលើតុអាហារនិង ឳពុកម្តាយរបស់អ្នក ។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាលើកូនភ្លោះបានបង្ហាញថា ៣០ភាគរយទៅ៤៥ភាគរយនៃ ការប្រឈមនឹងគ្រោះថ្នាក់របស់អ្នក ចំពោះជំងឺនៃការច្រាលអាហារចេញពីក្រពះ គឺអាស្រ័យទៅលើកត្តាហ្សែន ។ ( ហើយផ្នែកដែលនៅសល់ គឺផ្អែកទៅលើអ្វីដែលអ្នកទទួលទាន ថាតើអ្នកមានជក់បារី  និង ហាត់ប្រាណដែរឬទេ ? ) ។
ការពន្យល់នៃកត្តាធម្មជាតិតំណពូជនៃ ជំងឺច្រាលអាហារចេញពីក្នុងក្រពះនេះ គឺជាការពិតទាំងស្រុង ។ វាអាចបណ្តាលមកពី ការទទួលយកនូវ លក្ខណៈនៃរូបរាងកាយ មានដូចជា ភាពមិនប្រក្រតីនៅក្នុង មុខងាររបស់ក្រពះឬ ក៏ ការឆាប់ទទួលនូវការរំញោចទៅ នឹងអាស៊ីតនៅក្នុងក្រពះ ។

 

ដកស្រង់ចេញពី health.com.kh

About piphup

Simple and Friendly!!!

Posted on April 9, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: