បញ្ចប់ការមានផ្ទៃពោះ(ការពន្លូតកុន)

បញ្ចប់ការមានផ្ទៃពោះ

តើអ្វីទៅជាការពន្លូតកូន?

ការពន្លូតកូនមានន័យថាគឺជាការបញ្ឈប់ការមានផ្ទៃពោះមុនពេលកំណត់ ។ ក្នុងករណីមួយចំនួន, ការមានផ្ទៃពោះរបស់ស្ត្រីគឺបញ្ចប់ដោយឯកឯង។ នេះត្រូវបានគេហៅថា ជាការរលូតកូន។ ក្នុងករណីផ្សេងទៀត, ស្ត្រីជ្រើសរើសបញ្ចប់ការមានផ្ទៃពោះរបស់គាត់ដោយការប្រើថ្នាំ ឬដោយការវះកាត់ជាដើម។ ប្រភេទទាំងពីរនៃការពន្លូតកូននេះជាធម្មតាត្រូវបានគេធ្វើឡើងក្នុង ត្រីមាសទី១នៃការមានផ្ទៃពោះ។ នេះត្រូវបានធ្វើដោយគ្រូពេទ្យ ឬអ្នកដែលមានជំនាញខាងសុខភាពនៅក្នុងមន្ទីរពេទ្យ។

តើអ្វីទៅជាការពន្លូតកូនដោយការប្រើថ្នាំ?

ការពន្លូតកូនដោយប្រើថ្នាំគឺជាការពន្លូតមួយដែលត្រូវបាន បង្កឡើងដោយថ្នាំ។ វាអាចត្រូវបានគេធ្វើនៅក្នុង៩សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ តែប៉ុណ្ណោះ។ ប្រភេទទូទៅបំផុតនៃការពន្លូតកូនដោយការប្រើថ្នាំប្រើប្រាស់ថ្នាំ មួយដែលត្រូវបានគេហៅថា មីហ្វេប្រីស្តូន (mifepristone)។ នេះគឺជាថ្នាំគ្រាប់ដែលបង្អាក់សកម្មភាពរបស់អរម៉ូនប្រូសេស្តេរ៉ូន ដែលជាអរម៉ូនចាំបាច់ចំពោះការមានផ្ទៃពោះ។ វាបណ្តាលអោយស្រទាប់ស្បូនប្រែក្លាយជាស្តើង។

ចំពោះរបៀបពន្លូតនេះ, ស្ត្រីត្រូវជួបគ្រូពេទ្យ៣ដង។ អំឡុងពេលការជួបដំបូង, ស្ត្រីប្រើថ្នាំមីហ្វេប្រីស្តូន។ គាត់ត្រូវតែមកជួបគ្រូពេទ្យវិញនៅ ២ ឬ៣ថ្ងៃ បន្ទាប់ពីប្រើថ្នាំដទៃទៀតដែលត្រូវបានគេហៅថា មីសូប្រូស្តុល (misoprostol)។ ថ្នាំមីសូប្រូស្តុលធ្វើអោយស្បូនកន្ត្រាក់ និងធ្វើអោយស្បូនក្លាយទៅជាទទេ។ ស្ត្រីជាច្រើនមានការហូរឈាមរយៈពេលប្រហែលជា ១៣ថ្ងៃ បន្ទាប់ពីប្រើថ្នាំមីសូប្រូស្តុលនេះ។ ការហូរឈាមដុំៗអាចបន្តក្នុងរយៈពេលជាច្រើនសប្តាហ៍។ បន្ទាប់ពី ២ ឬ៣សប្តាហ៍, ស្ត្រីនឹងត្រឡប់មកជួបគ្រូពេទ្យតាមការណែនាំដើម្បីអោយប្រាកដថា ថ្នាំមានប្រសិទ្ធភាព។

តើការពន្លូតដោយការប្រើឱសថមានអារម្មណ៍ដូចនឹងអ្វី?

ចំពោះស្ត្រីភាគច្រើន, ការពន្លូតកូនដោយការប្រើឱសថមានអារម្មណ៍ហាក់ដូចជាការធ្លាក់ឈាមរដូវ ជាមួយនឹងការឈឺចាប់មួយខ្លាំង, រាគ និងឈឺក្រពះ។ រោគសញ្ញាទាំងនេះគឺធម្មតានោះទេ។ ថ្នាំអាសេតាមីណូហ្វេន (ដែលមានឈ្មោះ Tylenol) ឬថ្នាំអ៊ីប៊ុយប្រូហ្វេន (ដែលមានឈ្មោះ Advil, Motrin) អាចជួយបន្ថយការឈឺចាប់រមួលនេះបាន។ ទោះជាយ៉ាងណាក៏ដោយ, គ្រូពេទ្យនឹងចង់ដឹងថាតើមានរោគសញ្ញាខាងក្រោមនេះកើតមានឡើងឬយ៉ាងណា៖

–          ការហូរឈាមធ្វើអោយអស់សំឡីលើសពី ២ ក្នុងរយៈពេលមួយម៉ោង

–          ក្តៅលើសពី ៣៧,៧ អង្សាសេក្នុងរយៈពេលលើសពី ៤ម៉ោង

–          នៅតែមានការឈឺចាប់ទោះបីជាបានប្រើថ្នាំអ៊ីប៊ុយប្រូហ្វេន ឬថ្នាំអាសេតាមីណូហ្វេនហើយក៏ដោយ

តើការពន្លូតកូនដោយប្រើឱសថមានប្រសិទ្ធភាពយ៉ាងដូចម្តេច?

ថ្នាំមីហ្វេប្រីស្តូនមានប្រសិទ្ធភាពប្រហែលជា ៩៧%។ ក្នុងករណីកម្រនៅពេលដែលការពន្លូតកូនដោយការប្រើឱសថមិនមាន ប្រសិទ្ធភាព, ការពន្លូតកូនដោយការវះកាត់អាចត្រូវបានគេធ្វើ។

តើការពន្លូតកូនដោយការវះកាត់គឺជាអ្វី?

ការពន្លូតកូនដោយការវះកាត់គឺជាការវះកាត់មួយដែលត្រូវបានធ្វើ ដោយគ្រូពេទ្យដើម្បីកាត់ចោលស្រទាប់ស្បូន។ មានមធ្យោបាយពីរគឺ manual vacuum aspiration និង dilatation and evacuation (D&E)។

Manual vacuum aspiration អាចត្រូវបានគេធ្វើក្នុងរយៈពេលនៃ១២សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ។ ឯ D&E វិញអាចត្រូវបានគេធ្វើបន្ទាប់ពីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ និងមុនចុងសប្តាហ៍ទី ១៣។

ចំពោះការពន្លូតកូនដោយការវះកាត់ទាំងពីរនេះ, ថ្នាំអាចត្រូវបានផ្តល់អោយដើម្បីជួយស្ត្រីអោយមានអារម្មណ៍ស្រួល។ បន្ទាប់មកគ្រូពេទ្យចាក់ថ្នាំស្ពឹកជុំវិញកស្បូន។ កស្បូនត្រូវបានបើកដោយឧបករណ៍មួយត្រូវបានគេហៅថា dilator, គ្រូពេទ្យនឹងសកបញ្ចូលបំពង់មួយ។ ស្បូនត្រូវបានប្រែក្លាយជាទទេតាមបំពង់នេះ។

តើការពន្លូតកូនដោយការវះកាត់មានអារម្មណ៍ដូចអ្វី?

ចំពោះស្ត្រីភាគច្រើន, ការពន្លូតកូនដោយការវះកាត់មានអារម្មណ៍ហាក់ដូចជាការឈឺដូចការមករដូវ ខ្លាំងអញ្ចឹងដែរ។ ជាធម្មតាស្ត្រីត្រូវបានគេអោយថ្នាំដើម្បីជួយបន្ថយការឈឺចាប់ និងអោយព្យាយាមសម្រាកនៅពេលដែលពួកគេនៅផ្ទះ។ ថ្នាំអាសេតាមីណូហ្វេន ឬអ៊ីប៊ុយប្រូហ្វេន អាចជួយផងដែរ។ ការហូរឈាមអាចបន្តមាន ឬបាត់ក្នុងរយៈពេល ២ ឬ៣ សប្តាហ៍។

តើការពន្លូតកូនដោយការវះកាត់គឺមានប្រសិទ្ធភាពយ៉ាងដូចម្តេច?

ការពន្លូតដោយការវះកាត់គឺសឹងតែមានប្រសិទ្ធភាព ១០០%។

តើការពន្លូតកូនគឺមានសុវត្ថិភាពដែរឬទេ?

នៅពេលដែលវាត្រូវបានធ្វើដោយភ្នាក់ងារសុខាភិបាលជំនាញអំឡុងពេល ត្រីមាសដំបូង, ការពន្លូតទាំងបែបអោយថ្នាំ និងវះកាត់ជាទូទៅគឺមានសុវត្ថិភាព។ ផលវិបាកធ្ងន់ធ្ងរគឺកម្រនឹងកើតមានណាស់។ ជាទូទៅ, ការពន្លូតកូនមិនបន្ថយសមត្ថភាពនៃស្ត្រីក្នុងការមានផ្ទៃពោះនៅពេល ក្រោយនោះទេ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ការបញ្ចប់ការមានផ្ទៃពោះគួរតែពិចារណាអោយបានល្អិតល្អន់បំផុត។ ការពិភាក្សាជាមួយក្រុមគ្រួសារ ស្វាមីឬមិត្តប្រុសជារឿងចាំបាច់បំផុតមុនឈានដល់ការសម្រេចចិត្តបែប នេះ។ ជាចុងក្រោយនោះគឺត្រូវស្វែងរកជំនួយពីគ្រូពេទ្យ។

 

ដកស្រង់ចេញពី health.com.kh

Advertisements

About piphup

Simple and Friendly!!!

Posted on April 9, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: