រមួលក្រពើនៅពេលយប់និងដំណោះស្រាយ

ការរមួលក្រពើនៅពេលយប់គឺកើតមានឡើងភ្លាមៗ, ឈឺចាប់, កន្ត្រាក់នៃសាច់ដុំជើងដោយឯកឯង។ នៅក្នុងករណីជាច្រើន, ការរមួលក្រពើនៅពេលយប់ទាក់ទិនទៅនឹងសាច់ដុំកំភួនជើង ប៉ុន្តែសាច់ដុំនៅនឹងប្រអប់ជើង ឬភ្លៅអាចរមួលផងដែរ។ ហានិភ័យនៃការរមួលក្រពើនៅពេលយប់កើនឡើងទៅតាមអាយុ។ ស្ត្រីមានផ្ទៃពោះហាក់ដូចជាមានការរមួលក្រពើនេះនៅពេលយប់ផងដែរ។

មូលហេតុ

ភាគច្រើន, ការរមួលក្រពើនៅពេលយប់យ៉ាងពិតប្រាកដគឺកើតមានឡើងដោយមិនដឹងនូវ ហេតុផល និងវាមិនធ្វើអោយប៉ះពាល់អ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ, ក្នុងស្ថានភាពដែលកម្រ, ការរមួលក្រពើនៅពេលយប់អាចត្រូវបានផ្សារភ្ជាប់ទៅនឹងមូលហេតុនៃ ជំងឺផ្សេងៗដូចជាជំងឺសរសៃឈាមអារទែខាងៗ ឬជំងឺទឹកនោមផ្អែម។
ជួនកាលបណ្តុំនៃរោគសញ្ញាrestless leg syndromeត្រូវបានច្រលំទៅនឹងការរមួលក្រពើនៅពេលយប់នេះ, ប៉ុន្តែវាជាលក្ខខ័ណ្ឌនៃការចែករំលែកមួយ និងការឈឺចាប់មិនមែនជាលក្ខណៈសំខាន់អ្វីនោះទេ។ restless leg syndromeគឺនៅតែជាលក្ខខ័ណ្ឌមួយដែលសមហេតុផលដើម្បីពិចារណាថាតើ អ្នកមានការរមួលក្រពើនៅពេលយប់ឬយ៉ាងណា។
ជួនកាលលក្ខខ័ណ្ឌដទៃទៀតដែលអាចត្រូវបានផ្សារភ្ជាប់នឹងការរមួលក្រពើនៅពេលយប់នេះរួមមានៈ

•    បាតជើងសំប៉ែតស្មើ(Flatfeet)
•    ជំងឺសរសៃឈាមខាងៗ(Peripheral artery disease ) (PAD)
•    ត្បៀតនៅសរសៃវិញ្ញាណនៅឆ្អឹងខ្នង(Spinal stenosis)
បញ្ហាមេតាបូលីក
•    ជំងឺ Addison
•    Addison’s disease
•    ញៀនស្រា(Alcoholism)
•    ជំងឺក្រិនថ្លើម
•    ជំងឺថយចុះអរម៉ូនទីរ៉ូអ៊ីត
•    ជំងឺខ្សោយតម្រងនោមរុំារ៉ៃ(Chronic kidney failure)
•    ជំងឺទឹកនោមផ្អែមប្រភេទ១
•    ជំងឺទឹកនោមផ្អែមប្រភេទ២
ថ្នាំ
•    ថ្នាំបន្ថយសម្ពាធឈាម
•    ថ្នាំបញ្ចុះទឹកនោម
•    ថ្នាំពន្យារកំណើត
លក្ខខ័ណ្ឌដទៃទៀត
•    ការបាត់បង់ជាតិទឹក
•    រាគ
•    អស់កំលាំងសាច់ដុំ
•    ជំងឺ Parkinson
•    ស្ត្រីមានផ្ទៃពោះ

នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
សំរាប់មនុស្សភាគច្រើន, ការរមួលក្រពើនៅពេលយប់គឺជាការរំខានមួយ, អ្វីដែលញោចអ្នកអោយងើបឡើង។ ប៉ុន្តែក្នុងករណីខ្លះទៀត, អ្នកអាចត្រូវការជួបនឹងគ្រូពេទ្យ។
ស្វែងរកការព្យាបាលភ្លាមៗប្រសិនបើអ្នកៈ
-ធ្លាប់មានការរមួលក្រពើនេះធ្ងន់ និងបន្តជាប់រហូត
-មានរមូលក្រពើពេលយប់បន្ទាប់ពីនៅកន្លែងដែលមានជាតិពុលដូចជាសំណរ
សូមណាត់ជួបជាមួយគ្រូពេទ្យប្រសិនបើអ្នកៈ
-មានបញ្ហាលើមុខងារអំឡុងពេលថ្ងៃដោយសារតែការរមួលក្រពើរំខានដល់ដំណេក របស់អ្នក
-សាច់ដុំវិវត្តទៅជាខ្សោយទៅៗ និងស្វិតទៅៗនៃជើងដែលត្រូវបានរមួល

ការថែទាំខ្លួន

សកម្មភាពដែលអាចជួយការពារពីការរមួលក្រពើនៅពេលយប់រួមមានៈ
-ទទួលទានទឹកអោយច្រើនដើម្បីចៀសវាងពីការបាត់បង់ជាតិទឹក
-ពាក់ស្បែកជើងដែលមានការទ្ររត្រឹមត្រូវ
-លាតសន្ឋឹងសាច់ដុំជើងរបស់អ្នក ឬជិះកង់ អំឡុងពេលប៉ុន្មាននាទីមុននឹងអ្នកចូលគេង
សកម្មភាពដែលអាចជួយបន្ថយការរមួលក្រពើនៅពេលយប់រួមមានៈ
-បត់ជើងរបស់អ្នកឡើងមករកក្បាល
-ម៉ាស្សាសាច់ដុំដែលត្រូវបានរមួលជាមួយនឹងដៃ ឬទឹកកក
-ដើរ ឬធ្វើអោយជើងញ័រ
-ងូតទឹកក្តៅ

 

ដក់ស្រង់ចេញពី health.com.kh

About piphup

Simple and Friendly!!!

Posted on March 28, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: