តើ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ គឺជា​អ្វី​?

តើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាអ្វី?

តើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាអ្វី?
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis ឬ RA) គឺជាជំងឺប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សយើង ដែលបណ្តាលអោយមានការរលាកដល់សន្លាក់ ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចធ្វើអោយរលាកជាលិកាដែលនៅជុំវិញ សន្លាក់ រួមទាំងសរីរាង្គផ្សេងៗទៀតផងដែរ ។ ជំងឺប្រព័ន្ធភាពស៊ាំ គឺជាជំងឺម្យ៉ាងដែលកើតឡើងនៅពេលដែលជាលិកាខ្លួនមនុស្សយើងធ្វើការ ខុសតួនាទី (មានន័យថាវាច្រលំធ្វើការវាយប្រហារទៅប្រព័ន្ធភាពស៊ាំរបស់ ខ្លួនឯងទៅវិញ) ។

ប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្សយើងមានរចនាសម្ព័ន្ធសាំញ៉ាំរញេរ ញ៉ៃ ដើម្បី “ស្វែងរក និង វាយប្រហារទៅលើសត្រូវពីខាងក្រៅ” ជាពិសេសគឺ មេរោគ ។ ចំពោះអ្នកដែលមានជំងឺប្រព័ន្ធភាពស៊ាំនេះ អង្គការពាររាងកាយនៅក្នុងឈាមរបស់ពួកគេបានច្រលំវាយប្រហារទៅលើ ជាលិកាខ្លួនឯង ជាហេតុបណ្តាលអោយមានការរលាកនៅទីនោះ ។ ដោយសារតែវាអាចប៉ះពាល់ទៅដល់សរីរាង្គដទៃៗទៀត ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចត្រូវបានគេហៅថាជាជំងឺប្រព័ន្ធក្នុង រាងកាយ (systemic illness) ឬ ជំងឺរលាកសន្លាក់rheumatoid disease។
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចរស់នៅជាមួយនឹងអ្នកជំងឺបានយូរអង្វែង ដែលធ្វើអោយអ្នកជំងឺជួបប្រទះនូវបទពិសោធន៍ និង រោគសញ្ញាច្រើនក្រាស់ក្រែលផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចធ្វើអោយខូចខាតដល់សន្លាក់ទាំងស្រុង និង អាចឈានទៅរកពិការភាពទៀតផង ។
សន្លាក់ គឺជាកន្លែងដែលឆ្អឹងពីរជួបប្រសព្វគ្នា ដើម្បីអាចធ្វើចលនាបាន ។ ការរលាកសន្លាក់ អាចបណ្តាលអោយសន្លាក់ ៖
–    ហើម
–    ឈឺចាប់
–    តឹង
–   ក្រហម ។
ការរលាកសន្លាក់អាចកើតមានទៅជាលិកានានាដែលនៅជុំវិញសន្លាក់នោះ ដូចជា សរសៃពួរ, សរសៃចង និង សាច់ដុំ ។
ចំពោះអ្នកជំងឺរលាកសន្លាក់រ៉ាំរ៉ៃខ្លះ ការរលាករ៉ាំរ៉ៃអាចបណ្តាលអោយខូចខាតដល់ឆ្អឹងខ្ចី, ឆ្អឹង, សរសៃចង ព្រមទាំងខូចទ្រង់ទ្រាយរបស់សន្លាក់នោះទៀតផង ។ ការខូចខាតសន្លាក់នេះអាចកើតឡើងយ៉ាងឆាប់រហ័ស និង វិវត្តទៅរកភាពធ្ងន់ធ្ងរ ។ ជាមួយគ្នានេះផងដែរ ការសិក្សាបានបង្ហាញថា ការខូចខាតសន្លាក់លឿនបែបនេះមិនទាក់ទងគ្នាទៅនឹងកំរិតនៃការ ឈឺចាប់, ការតឹងណែន ឬ ហើមសន្លាក់នោះទេ ។
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺសន្លាក់ដែលគេឧស្សាហ៍ជួបញឹកញាប់ ។ ប្រជាជនអាមេរិកប្រហែលជា ១,៣ លាននាក់កំពុងមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ។ ជំងឺនេះកើតលើស្ត្រីបីដងច្រើនជាងបុរស (ប៉ុន្តែ មិនប្រកាន់ពូជសាសន៍នោះទេ) ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ សូម្បីតែក្មេងៗក៏ដោយ, ប៉ុន្តែ ជាធម្មតាច្រើនកើតលើមនុស្សដែលមានវ័យចន្លោះពី ៤០ ទៅ ៦០ ឆ្នាំ ។ នៅក្នុងគ្រួសារមួយចំនួន អាចមានសមាជិកគ្រួសារច្រើននាក់កើតជំងឺនេះ ដែលគេអាចគិតថាវាមកពីកត្តាតំណពូជ ។

ដកស្រង់ចេញពី health.com.kh

About piphup

Simple and Friendly!!!

Posted on March 28, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: