ការ​កាត់​អណ្តើក​ចោល​:​អ្វី​ដែល​អ្នក​ត្រូវ​ដឹង

ការកាត់អណ្តើកចោល:អ្វីដែលអ្នកត្រូវដឹង

តើអណ្តើកមានមុខងារអ្វី?
សរីរៈអណ្តើករបស់អ្នក, គឺជាសរីរៈមួយដែលស្ថិតផ្នែកខាងឆ្វេង និងខាងលើនៃពោះរបស់អ្នក, ដែលមានមុខងារជួយខ្លួនរបស់អ្នកទប់ទល់នឹងការឆ្លងមេរោគ។ ជួនកាល, សរីរៈអណ្តើកបានឈប់ដំណើរការនៅពេលដែលមានគ្រោះថ្នាក់ ឬមានបញ្ហាសុខភាពដទៃទៀត។ ក្នុងករណីខ្លះ, សរីរៈអណ្តើកត្រូវបានគេយកចេញ។ ការវះកាត់នេះត្រូវបានគេហៅថា ការកាត់សរីរៈអណ្តើកចោល។

តើអ្វីខ្លះជាហានិភ័យប្រសិនបើសរីរៈអណ្តើករបស់ខ្ញុំត្រូវបានគេកាត់ចោល?
ប្រសិនបើសរីរៈអណ្តើករបស់អ្នកត្រូវបានគេកាត់ចោល, អ្នកគឺមានហានិភ័យខ្ពស់ទៅនឹងការឆ្លងមេរោគធ្ងន់ធ្ងរ។ ហានិភ័យនៃការឆ្លងមេរោគគឺខ្ពស់បំផុតនៅក្នុងរយៈពេល២ឆ្នាំដំបូង បន្ទាប់ពីកាត់វាចោលហើយ។ ហានិភ័យរបស់អ្នកនឹងអាស្រ័យទៅលើអាយុរបស់អ្នក និងថាតើអ្នកមានជំងឺផ្សេងទៀតឬយ៉ាងណា។

នៅពេលណាដែលខ្ញុំត្រូវការទាក់ទងទៅគ្រូពេទ្យ?
ប្រសិនបើ សរីរៈអណ្តើករបស់អ្នកត្រូវបានគេកាត់ចោល, សូមទាក់ទងទៅគ្រូពេទ្យរបស់អ្នកនៅពេលដែលរោគសញ្ញានៃការឆ្លងមេរោគ បានចាប់ផ្តើមមានដូចជា គ្រុនក្តៅ ឬញាក់។ សូមទាក់ទងទៅគ្រូពេទ្យផងដែរប្រសិនបើអ្នកមានការឈឺកធ្ងន់ធ្ងរ និងក្អកមិនដឹងពីមូលហេតុ, ឈឺពោះធ្ងន់ធ្ងរ, ឈឺក្បាល ឬងងុយគេង។

តើខ្ញុំអាចធ្វើអ្វីបានដើម្បីបន្ថយហានិភ័យនៃការឆ្លងមេរោគ?
សូមនិយាយទៅកាន់គ្រូពេទ្យអំពីរបៀបនៃការការពារខ្លួនរបស់អ្នកពី ការឆ្លងមេរោគ។ សូមប្រាប់ទៅគ្រូពេទ្យ, ពេទ្យធ្មេញ និងអ្នកធ្វើការខាងសុខាភិបាលទាំងអស់ថាសរីរៈអណ្តើករបស់អ្នកត្រូវ បានគេកាត់ចោល។
វ៉ាក់សាំងអាចជួយការពារពីការឆ្លងមេរោគ។ មុននឹងកាត់សរីរៈអណ្តើករបស់អ្នក, អ្នកគួរតែទទួលវ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគ ពពួក pneumococcal និងចាក់វាំងសាំងនេះម្តងទៀតរៀងរាល់ ៣ ទៅ៥ឆ្នាំ។ អ្នកគួរតែចាក់វាក់សាំងការពារជំងឺផ្តាសាយជារៀងរាល់ឆ្នាំផងដែរ។ គ្រូពេទ្យអាចអោយអ្នកនូវវាំងសាំងពីរ, មួយសម្រាប់ការពារការឆ្លងមេរោគផ្តាសាយ និងមួយផ្សេងទៀតដើម្បីការពារប្រឆាំងនឹងការរលាកស្រោមខួរក្បាល។
កុមារដែលមានការកាត់សរីរៈអណ្តើកចោល អាចត្រូវការថ្នាំអង់ទីប៊ីយោតិចយ៉ាងហោចណាស់២ឆ្នាំបន្ទាប់កាត់ សរីរៈនោះចោល និងជួនកាលអាចរហូតដល់អាយុ២១ឆ្នាំក៏មាន។ មនុស្សធំដែលមានគម្រោងធ្វើដំនើរទៅកាន់តំបន់ដាច់ស្រយាល ឬអ្នកដែលនឹងមិនមានគ្រូពេទ្យនៅជិត គួរតែមានថ្នាំអង់ទីប៊ីយោទិចដើម្បីប្រើប្រាស់នៅពេលដែលមាន លេចឡើងរោគសញ្ញាដំបូង។ សូមនិយាយទៅកាន់គ្រូពេទ្យអំពីថ្នាំអង់ទីប៊ីយោទិចណាមួយដែលសាក សមសម្រាប់អ្នក។
ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ប្រទេសនៅតំបន់ត្រូពិច, សូមជៀសវាងហានិភ័យនៃជំងឺគ្រុនចាញ់។ អ្នកងាយនឹងឆ្លងមេរោគពីការឆ្កែខាំ និងជំងឺដែលត្រូវបានឆ្លងដោយសត្វល្អិត។ សូមអោយគ្រូពេទ្យរបស់អ្នកដឹងថាតើអ្នកមានគម្រោងទៅកាន់តំបន់ដែល មានលក្ខខ័ណ្ឌទាំងនោះ។ សូមស្វែងរកការថែទាំភ្លាមៗប្រសិនបើឆ្កែខាំអ្នក ឬប្រសិនបើអ្នកសំគាល់ឃើញមានកន្តួលកើតមានឡើងបន្ទាប់ពីអ្នក ត្រូវបានខាំដោយសត្វល្អិត។

 

ដក់ស្រង់ចេញពី health.com.kh

About piphup

Simple and Friendly!!!

Posted on March 28, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: