ថ្នាំ​ប្រឆាំង​ភាពធាត់​ថ្មី​ត្រូវ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពី​ហានិភ័យ​ជំងឺ​បេះដូង

​បុគ្គលិក​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក (FDA) ម្នាក់​បាន​រាយការណ៍​ថា ថ្នាំ​ប្រឆាំង​ភាពធាត់​ពេក​ថ្មី​ប្រហែលជា​ត្រូវ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ដើម្បី​ប៉ាន់ស្មាន​ពី​ហានិភ័យ​គ្រោះថ្នាក់​បេះដូង​មុន​ពេល​ទទួលបាន​ការអនុញ្ញាតិ​ឱ្យ​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​។​

​ ​អ្នកជំនាញ​ខាងក្រៅ​នឹង​ត្រូវ​ពិចារណា​ឆាប់ៗ​នេះ​ស្តីពី​ការ​ដាក់​ពាក្យ​ស្នើរ​សុំ​របស់​ក្រុមហ៊ុន​បី​នៅ​កាលីហ្វ័​រញ៉ា សម្រាប់​ថ្នាំ​បញ្ចុះទម្ងន់​ដំបូង​បំផុត​ដើម្បី​នាំ​ចូល​ក្នុង​ទីផ្សារ​អាមេរិក​នៅក្នុង​រយៈពេល ១៣​ឆ្នាំ​។​

​ ​ក្រុម​អ្នកជំនាញ​នឹង​ពិចារណា​ថា​តើ​ថ្នាំ​នេះ​នឹង​មាន​បង្ហាញ​សញ្ញា​ឬ​ហានិភ័យ​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​បេះដូង​ឬ​យ៉ាងណា និង​ក្នុង​កម្រិត​ណា មុន​នឹង​សម្រេច​អនុញ្ញាតិ​ឱ្យ​ដាក់​លក់​ក្នុង​ទីផ្សារ​អាមេរិក​។​

​ ​ថ្នាំ​ប្រឆាំង​ភាពធាត់​ចុងក្រោយបង្អស់​ដែល​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​ដាក់​លក់​ដោយ FDA គឺ​ថ្នាំ Xenical នៅ​ឆ្នាំ ១៩៩៩​។ កាលពី ១៥​ឆ្នាំមុន ថ្នាំ fenphen ត្រូវបាន​បញ្ឈប់​មិនឱ្យ​មាន​លក់​ក្នុង​ទីផ្សារ​ក្រោយពី​វា​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​សន្ទះ​បិទ​បើក​បេះដូង​។
ដក់ស្រង់ពី health.com.kh

Advertisements

About piphup

Simple and Friendly!!!

Posted on March 28, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge), ផ្សេងៗ (Others). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: