វិធីថែរក្សាស្បែកមុខតាមធម្មជាតិ

ស្បែកមុខស្រស់ស្អាតជាវត្ថុសំខាន់ដែលបុរសនារីគ្រប់រូបប្រាថ្នាចង់បាន ។ ផ្ទៃមុខជាចំណុចលេចធ្លោច្បាស់បំផុត សម្រាប់ ភាពស្រស់ស្អាត និងជាចំណុចដំបូងនៃការផ្ដោតអារម្មណ៍សម្លឹងមើល។ ការថែរក្សាស្បែកមុខជារឿងសំខាន់ក្រៃលែងសម្រាប់នារី។ ហើយបើនិយាយដល់ភាពស្រស់ស្អាត មានវិធីថែរក្សាស្បែកមុខច្រើនប្រភេទ ដូចជាការប្រើថ្នាំតាមលក្ខណៈវេជ្ជសាស្ដ្រ ការអនុវត្ដតា មលក្ខណៈធម្មជាតិជាដើម។

អ្នកនាង គង់ កូលីន អ្នកជំនាញនៅហាងសុជាតិបានចូលរួមបកស្រាយជាមួយទស្សនាវដ្ដី សុខភាពយើង អំពីការថែរក្សាស្បែកមុខតាមលក្ខណៈធម្មជាតិ ជូនលោកអ្នកស្វែងយល់។

ការថែរក្សាស្បែកមុខតាមលក្ខណៈធម្មជាតិ

ការថែរក្សាស្បែកមុខមិនប្រើផលិតផលគីមី ប្រើតែផលិតផលធម្មជាតិសុទ្ធសាធ មានដូចជាបន្លែ ផ្លែឈើ ទឹកឃ្មុំ ពងមាន់ជា ដើម។ មិនចាំបាច់ចំណាយពេលវេលាច្រើនទេ តែលោកអ្នកនៅតែអាចមានទឹកមុខស្រស់ស្អាតបាន។ គ្រាន់តែចំណាយពេលវេលាថែទាំ ប្រហែលពី១០ ទៅ៣០នាទី រៀងរាល់៣ ឬ៥ដងក្នុងមួយសប្ដាហ៍។ ពេលនោះ ភាពកខ្វក់ដែលមិនគួរសម្លឹងឃើញនៅលើផ្ទៃមុខរបស់ លោកអ្នកនឹងបាត់អស់មិនខាន។ ដើម្បីថែរក្សាឱ្យមានប្រសិទ្ធភាព ត្រូវបែងចែកប្រភេទថែរក្សាស្បែកមុខទៅតាមគោលបំណងចង់បាន ដូចជាការថែរក្សាស្បែកមុខធម្មតា ការថែរក្សាស្បែកមុខស្ងួត ថែរក្សាឱ្យមុខស ថែរក្សាឱ្យមុខម៉ដ្ឋខៃ កម្ចាត់ជាតិខ្លាញ់លើស្បែកមុខ កម្ចាត់មុនលើស្បែកមុខជាដើម។

វិធីថែរក្សាស្បែកមុខធម្មតា

គ្មានការថែទាំអ្វីជាពិសេសទេ សម្រាប់អ្នកដែលមានស្បែកមុខធម្មតា។ ដោយគ្រាន់តែលុប លាងមុខជាមួយទឹកត្រជាក់ ជូត ដោយកន្សែងពោះគោទន់ៗ ក្រោយមកយកបាតដៃទាំងពីរជូតស្រាលៗលើផ្ទៃមុខជាមួយទឹក។ ល្អបំផុត គឺផ្កាប់មុខចូលចានធំដាក់ទឹក រួចយកបាតដៃលុបលាងមុខប្រហែល៥នាទី។ បន្ទាប់មកត្រូវជូតមុខឱ្យស្ងួតដោយកន្សែងពោះគោទន់ រួចយកដៃស្ងួតជូតបន្ថើរៗ លើ រង្វង់មុខ។

វិធីថែរក្សាស្បែកមុខស្ងួត

លោកអ្នកដែលមានស្បែកស្ងួត បាត់បង់អស់សម្រស់ធម្មជាតិ។ អ្នកត្រូវបំប៉នឱ្យស្បែកស្រស់បស់ទ្បើងវិញ ដោយប្រើនូវ បណ្ដាជីវជាតិទាំងទ្បាយដែលអាចរក្សាសារជាតិទឹកលើស្បែក។ រៀងរាល់បី ឬបួនម៉ោងម្ដង ត្រូវយកកន្សែងស្អាតជ្រលក់ទឹកមកជូត មុខបន្ថើរៗ ដើម្បីជួយស្បែកឱ្យមានសំណើម។ វិធីថែរក្សាស្បែកស្ងួតគឺលោកអ្នកគ្រាន់តែយកទឹកឃ្មុំទៅកម្ដៅ ឱ្យក្ដៅបន្ដិច រួចលាបលើ ផ្ទៃមុខទុកចោលប្រមាណ២០នាទី ទើបលាងសម្អាតដោយទឹកស្អាត។ ពេលនោះ លោកអ្នកពិតជាបានបន្ថែមជាតិទឹកលើផ្ទៃមុខរបស់ លោកអ្នក និងជួយបន្ដឹងស្បែកមុខជាមិនខានទ្បើយ។

វិធីថែរក្សាឱ្យមុខស

ពិតជាងាយស្រួល ហើយមានតម្លៃថោកទៀតផង។ រូបមន្ដស្បែកមុខសមានប្រើប្រាស់វត្ថុធាតុដើមដូចតទៅៈ

– ទឹកដោះគោឆៅ ២ស្លាបព្រាបាយ

– ទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាបាយ

– ទឹកឃ្មុំសុទ្ធ ១ស្លាបព្រាបាយ

ចំពោះវិធីប្រតិបត្ដិ គឺត្រូវលុបលាងមុខជាមួយទឹក ហើយជូតមុខឱ្យស្ងួតស្អាតដោយកន្សែងទន់ៗ។ រួចហើយសូមយកវត្ថុ ទាំងបីមុខខាងលើលាយចូលគ្នាឱ្យសព្វសាច់ រួចយកមកលាបលើមុខឱ្យពេញទុករយៈពេល២០នាទី មុននឹងលាងសម្អាត ដោយទឹកស្អាត។ ការធ្វើបែបនេះអាចអនុវត្ដញឹកញាប់បានរហូតពីរដងក្នុងមួយថ្ងៃ ទាំងព្រឹកទាំងល្ងាច និងជួយឱ្យផ្ទៃមុខសថ្លា ទាល់តែ គេច្រណែនមិនខាន។

វិធីថែរក្សាឱ្យស្បែកមុខទន់ម៉ដ្ឋខៃ

ស្បែកមុខទន់ម៉ដ្ឋខៃ នរណមិនចងបាន។ ពិតជាបាន ដោយអនុវត្ដតាមវិធីធម្មជាតិ ដោយយកពោតខ្ចីមកបកប្រទ្បេះយក តែគ្រាប់មកកិនឱ្យល្អិត ដើម្បីអាចពូតយកតែទឹកដោះរបស់ពោត ហើយយកវាមកលាបឱ្យសព្វផ្ទៃមុខរបស់លោកអ្នករៀងរាល់ថ្ងៃ។ វា ជួយឱ្យស្បែកលោកអ្នកទន់ម៉ដ្ឋខៃ មានសម្រស់ទ្វេទ្បើងបាន។

វិធីថែរក្សាស្បែកមុខខ្លាញ់

ស្បែកមុខមានខ្លាញ់ គឺជាបព្ហារំខានសម្រាប់លោកអ្នកទាំងទ្បាយ។ សំណើមខ្លាញ់នៅលើស្បែកមុខធ្វើឱ្យមានការពិបាកក្នុង ការតុបតែងមុខរបស់មនុស្សស្រី។ ចំណែកមនុស្សប្រុសវិញ ថ្វីបើពុំចាំបាច់តុបតែងក៏អាចធ្វើឱ្យបាត់បង់មុនស្នេហ៍ដែរ បើផ្ទៃមុខសម្បូរ ទៅដោយជាតិខ្លាញ់។ ការលុបលាងមុខញឹកញាប់ក៏អាចជួយបានខ្លះសម្រាប់អ្នកដែលមានបញ្ហាខ្លាញ់ លើស្បែកមុខ។ វិធីល្អក្នុងការថែ រក្សាមុខឱ្យស្រស់ស្អាតល្អជាប្រចាំ គឺប្រើម្នាស់ដែលជាអាហារសម្បូរនៅក្នុងប្រទេសយើង។ ម្នាស់មិនត្រឹមតែជួយកម្ចាត់ជាតិខ្លាញ់នៅ លើស្បែកមុខប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យស្បែកមុខរបស់លោកអ្នករលោងផូរផង់ប្រាសចាកស្លាកស្នាម មន្ទិលផ្សេងៗផង។ វិធីប្រើ ម្នាស់ដើម្បីកម្ចាត់ជាតិខ្លាញ់នៅលើស្បែកមុខមានដូចតទៅ ៖

វត្ដុធាតុដើម ម្នាស់ដែលមានរសជាតិជូរមួយជ្រុង គឺមួយភាគបួននៃផ្លែ។

ឧបករណ៍ ៖ មានកាំបិតមុតមួយ និងសមមួយ។

វិធីប្រតិបត្ដិ សូមលុបលាងមុខ ជាមួយទឹកក្ដៅឧណ្ណៗ ហើយជូតមុខឱ្យស្ងួតស្អាតដោយកន្សែងទន់ៗ។ ហើយសូមចិត សម្បកម្នាស់ចេញ រួចលាងឱ្យស្អាត រលាស់ទឹកឱ្យស្រស់ ហើយប្រើកាំបិតចិញ្ច្រាំជាចំណិតតូចៗ រួចយកដាក់ក្នុងពែង។ បន្ទាប់មកសូម យកសមជ្រុំម្នាស់ឱ្យល្អិតល្មម ពុំចាំបាច់ល្អិតពេកទេ។ បើមិនដូច្នេះ អាចហាន់ម្នាស់ជាតូចៗ មូលស្ដើងៗ យកមកតម្រៀបលើថ្ងាស លើ ថ្ពាល់ និងលើច្រមុះ។ តែបើចង់បានលទ្ធផលល្អ គួរតែជ្រុំម្នាស់ឱ្យល្អិត ដើម្បីឱ្យទឹកម្នាស់អាចជ្រាបចូលរន្ធស្បែកបានល្អ។ ទីបញ្ចប់សូម បំពោកម្នាស់លើមុខ ហើយទុករយៈពេលពី១៥ ទៅ២៥នាទី រួចមកទើបលាងសម្អាតផ្ទៃមុខដោយទឹកក្ដៅឧណ្ហៗ និងជូតមុខថ្នមៗ ជា ការស្រេច។

វិធីថែរក្សាកម្ចាត់មុនលើស្បែកមុខ

យកមែកអំពិលមកស្ងោរឱ្យពុះប្រមាណពី១០ ទៅ១៥នាទី ហើយទុកឱ្យត្រជាក់ មុននឹងយកវាមកលាបលើមុខ ទាំងពេល ព្រឹកទាំងពេលល្ងាច។ វិធីនេះអាចជួយកម្ចាត់មុន ធ្វើឱ្យមុខរលោងភ្លឺថ្លា។ លោកអ្នកអាចជ្រើសរើសយកអំពិលទុំក៏បានដែរ ព្រោះវា អាចជួយសម្លាប់មេរោគមួយចំនួន និងមានផ្ទុកជាតិអាស៊ីតអេអេច្ឆអេ9ៅះៅប ដែលមានគុណសម្បត្ដិ ជួយជម្រុះស្រទាប់ស្បែកក្រិនឱ្យ ឆាប់របូតចេញទៀតផង។ បើគ្មានមែកអំពិលទេ លោកអ្នកអាចប្រើក្រូចឆ្មារក៏បានដែរ ដោយយកវាមកហាន់ស្ដើងៗ ហើយយកមក ដុសលាបមុខ។ ប៉ុន្ដែមុននឹងធ្វើដូច្នេះ ត្រូវតែបន្សាបជាតិអាស៊ីតរបស់វាជាមុនសិន ដោយយកវាទៅត្រាំទឹកឆ្អិន។ មិនត្រូវយកចំណិត ក្រូចឆ្មារស្រស់ៗ មកដុសមុខទ្បើយ ព្រោះកំហាប់អាស៊ីតខ្លាំងពេក ធ្វើឱ្យស្បែកមុខមានប្រតិកម្ម ឬរបកបានដោយងាយ។

ដំបូន្មានអ្នកជំនាញ

រូមមន្ដខាងលើនេះមិនអាចប្រើបានសម្រាប់មនុស្សទូទៅទេ។ ព្រោះស្បែករបស់លោកអ្នកខ្លះអាចនឹងមានប្រតិកម្មជាមួយ សារធាតុដែលលើកមកជម្រាបជូននេះ។ ដូច្នេះត្រូវសាកល្បងសារធាតុអស់ទាំងនេះ នៅត្រង់ដើមដៃផ្នែកខាងក្រោយចំនួន៣ថ្ងៃជាមុន សិន។ ប្រសិនបើមានប្រតិកម្មគួរផ្អាក តែបើមិនមានអ្វីទេ អាចយកវាមកលាបបន្ដលើមុខបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង

About piphup

Simple and Friendly!!!

Posted on March 13, 2012, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge), ផ្សេងៗ (Others). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: