អត្ថប្រយោជន៍ផ្លែ​ម្រះ និង​សុខភាព​

ដំណាំ​ម្រះ ដែលមាន​ដាំ​ដុះ​នៅ​កម្ពុ​ជាមាន ២ ប្រភេទ គឺ​ពពួក​មាន​ផ្លែ​តូច​ខ្លី ពណ៌​បៃតងចាស់ និង​ពួក​ផ្លែ​វែង​ពណ៌​បៃតងខ្ចី ។ ម្រះ​ទាំង ២ ប្រភេទ​សុទ្ធ​តែមាន​ជាតិ​ល្វីង​ហើយ​ត្រូវបាន​គេ​និយម​ប្រើ​ជា​បន្លែ ។​
​    ​ប្រភព​ឯកសារ​ផ្សេងៗ​បាន​បង្ហាញថា នៅក្នុង​ម្រះ មាន​សារធាតុ​រ៉ែ និង​វីតាមីន​ជាច្រើន ដូចជា វីតាមីន​សេ វីតាមីន​បេ (B1 និង B2) សារធាតុ​ហ្វូ​ស​ហ្វ័​រ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក ។​ល​។ ដែល​សុទ្ធសឹង​តែមាន​ផលប្រយោជន៍​ល្អ​ដល់​សុខភាព ។​
​    ​តាម​ប្រភព​ឯកសារ​ផ្សេងៗ ផលប្រយោជន៍ សំខាន់​ដល់​សុខភាព​អាចមាន​ដូចជា :
-​ជម្ងឺ​ទឹកនោមផ្អែម : ម្រះ​មាន​សារធាតុ​ម្យ៉ាង ដែល​អាចជួយ​កុំ​ឲ្យ​ជាតិ​ស្ករ​កើតឡើង​ខ្លាំង​ក្នុង​ឈាម និង​ទឹកនោម ។​
-​ថាមពល : ការបរិភោគ​ទឹក​ម្រះ​ទៀងទាត់​ជួយ​ឲ្យ​យើង​មាន​ថាមពល និង​កម្លាំង​ខ្លាំងក្លា ។​
-​ស្រវឹងស្រា : កាត់បន្ថយ​ជាតិពុល​ក្នុង​ខ្លួន និង​ភាពស្រវឹង​តាមរយះ​ការបរិភោគ​ទឹក​ស្លឹក​ផ្លែ​ម្រះ ។​
-​ឫសដូងបាត : ការបរិភោគ​ទឹក​ស្លឹក និង​ផ្លែ​ម្រះ ជួយ​ព្យាបាល​ជម្ងឺ​ឫសដូងបាត ។​
-​ប្រព័ន្ធ​ដកដង្ហើម : ឫស​ម្រះ​បុក​ឲ្យ​ម៉ដ្ឋ ឬ​ទឹក​ស្លឹក ឬ​ផ្លែ​ម្រះ​លាយ​ជាមួយ​ទឹកឃ្មុំ​ក្នុង​បរិមាណ​មួយ​កូន​ស្លាបព្រា​ដូចគ្នា ពេល​បរិភោគ​អាច​ព្យាបាល​ជំងឺហឺត និង​រលាក​ទងសួត (​ត្រូវ​ហូប​រយៈពេល ១​ខែ ) ។​
-​អាសន្នរោគ : នៅ​ដំណាក់កាល​ដំបូង​នៃ​ជម្ងឺ​អាសន្នរោគ គេ​លាយ​ទឹក​ស្លឹក​ម្រះ ២​កូន​ស្លាបព្រា ជាមួយ​ទឹក​ខ្ទឹមបារាំង ២​កូន​ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ មួយ​កូន​ស្លាបព្រា​សំរាប់​ឲ្យ​អ្នក​ជម្ងឺ​បរិភោគ​រាល់ថ្ងៃ​រហូតដល់​ជា ។​
-​លាង​ជាតិពុល​ចេញពី​ខ្លួន : ក្រេបទឹក​ផ្លែ​ម្រះ​ចំនួន ២ កូន​ស្លាបព្រា​រាល់ថ្ងៃ ជួយ​សំអាត​ជាតិពុល​ចេញពី​ថ្លើម ។​
-​ប្រព័ន្ធ​ការពារ​ខ្លួន : ការបរិភោគ​ម្រះ ឬ​ទឹក​ម្រះ​ជួយ​ឲ្យ​រាងកាយ​យើង​អាច​ការពារ​ទប់ទល់​នឹង​ជម្ងឺ​ផ្សេងៗ​បានល្អ​ប្រសើរ ។​
-​បញ្ហា​ទាក់ទង​ភ្នែក : ការហូប​ម្រះ​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បានល្អ និង​កាត់បន្ថយ​បញ្ហា​ផ្សេងៗ ដែល​កើតឡើង​ចំពោះ​ភ្នែក ដោយ​ម្រះ​សំបូរ​ទៅដោយ​សារធាតុ បេ​តា​កា​រូ​តែ​ន (Beta Carotene) និង​សារធាតុ​ផ្សេងៗ​ទៀត ។​
-​ការរំខាន​ដោយ​ចរន្តឈាម : ក្រេបទឹក​ម្រះ (​ចំនួន​ប្រហែល ៥០​ក្រាម​) លាយ​ជាមួយ​ទឹក ឬ​ទឹក​ក្រូចឆ្មារ​ពេល​ក្រពះ​នៅ​ទំនេរ អស់​រយៈពេល ៤ ទៅ ៦​ខែ នឹង​ជួយ​ឲ្យ​ចរន្តឈាម​រត់​បានល្អ សំអាត​ជាតិពុល​ពី​ខ្លួន ដែល​កាត់បន្ថយ​បញ្ហា​ទាក់ទង ការ​រមាស់ និង​ពង​ខ្ទុះ ។​
​សូមបញ្ជាក់ថា ផលប្រយោជន៍​ដល់​សុខភាព​ដូច​បាន​រៀបរាប់​ខាងលើនេះ​វា​ទាមទារ​ឲ្យ​មានការ​ពិសោធន៍​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ដិតដល់​ថែមទៀត ។​តែ​ទោះជា​យ៉ាងណា គួរ​បរិភោគ​បន្លែ​ម្រៈ​ទៀងទាត់​ក្នុង​បរិមាណសមរម្យ​មួយ វា​អាច​ចូលរួមចំណែក​ជួយ​ឲ្យ​លោក​អ្នកមាន​សុខភាព​ល្អ កម្លាំង​មាំមួន ៕

ដកស្រងពី CEN.COM.KH

About piphup

Simple and Friendly!!!

Posted on December 31, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: