ស្ពៃ​ក្តោប ការពារ​មហារីក​សួត

ទស្សនា​វ​ដ្តី​សុខភាព​របស់​អង់គ្លេស បានឲ្យដឹងថា អ្នក​ស្រាវជ្រាវ​នៃ​ការិយាល័យ​ស្រាវជ្រាវ​ជំងឺមហារីក អន្តរជាតិ នៅ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង បាន​រកឃើញ​ក្នុង​ការសិក្សា​ទៅលើ​អ្នក​ជំងឺមហារីក​សួត ចំនួន ២.១៤១ នាក់ ប្រៀបធៀប​ជាមួយនឹង​អ្នក​ដែល​មាន​សុខភាព​ល្អ ចំនួន ២.១៦៨ នាក់ ថា អ្នក​ដែល​ចូលចិត្ត​ទទួលទាន​បន្លែ ដូចជា ស្ពៃ​ក្តោប ប្រូក​ខូលី និង​មើម​ស្ពៃ​ខ្លះ អាច​រួចផុត​ពី​មហារីក​សួត​បាន ។ ទោះជា​នៅ​មិន​អាច​ដឹង​ពី​មូលហេតុ​បាន ប៉ុន្តែ​ពួក​បន្លែ​ទាំងនេះ មាន​សារធាតុ​ដែល​មាន​គុណសម្បត្តិ​ការពារ​សួត ពី​ជំងឺ​មហារីក​ក្នុង​បរិមាណ​ច្រើន ។​
​អ្នកស្រាវជ្រាវ​ជឿជាក់ថា អាច​បណ្តាលឲ្យ​មក​ពី​ហ្សែ​ន ២ យ៉ាង ក្នុង​រាងកាយ ជា​មូលហេតុ ។ ហ្សែ​ន​ទាំង ២ នឹង​បង្កើត​អង់​ហ្ស៊ី​មក​ម្ចាត់​សារធាតុ​គីមី ពី​បន្លែ​ទាំងនោះ ។ តែ​អ្នក​ដែល​មាន​ហ្សែ​ន​ទាំង ២ លែង​ដំណើរការ​ប៉ុណ្ណោះ ទើប​អាច​ទទួលបាន​គុណប្រយោជន៍​ពី​បន្លែ ក្នុង​ការបង្ការ​ជំងឺមហារីក​ខ្ពស់​បំផុត​ដល់​ទៅ ៧២ ភាគរយ ។ ចំណែក​អ្នក​ដែល​មាន​ហ្សែ​ន​ណាមួយ​នៅ​ដំណើរការ នឹង​បានទទួល​គុណប្រយោជន៍​ពី​បន្លែ ត្រឹមតែ ៣៣ ទៅ ៣៧ ប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រៅពី​ស្ពៃក្តោប អ្នក​ក៏​គួរ​ទទួល​ទាន​បន្លែ​ដទៃ​ផងដែរ ព្រោះ​បន្លែ​គ្រប់​ប្រភេទ សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះសុខ​ភាពដូចគ្នា ៕

ដកស្រង់​ CEN.COM.KH

About piphup

Simple and Friendly!!!

Posted on December 31, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: