វិធីការពារកុំអោយកើតនិង​កំចាត់រោគ​មុន​លើ​ស្បែ​កមុខ​?

តើ​លោកអ្នក​ចង់​កំចាត់រោគ​មុន​លើ​ស្បែក​មុខ​ឲ្យ​បាន​ឆាប់​ដែរឬទេ​? តើ​លោកអ្នក​យល់ថា​វា​គួរ​ឲ្យ​រំខាន​ដែរឬទេ​? តើ​លោក​អ្នកមាន​ជំនឿ​ចិត្ត​តិចតួច​ដោយសារតែ​រោគ​មុន​លើ​​ស្បែក​មុខ​ ទាំងអស់នោះ​មែន​ទេ ? ប្រសិនបើ​អ៊ីចឹង​មែន សូមកុំ​អស់សង្ឃឹម ។ អ្នក​អាច​លុបបំបាត់​មុន​លើ​ស្បែក​ទាំងអស់​នោះបាន ។ អ្នក​គ្រាន់តែ​ធ្វើ​នូវ​រឿង​មួយចំនួន​ឲ្យ​បាន​ត្រឹមត្រូវ​​ដែល​ធ្វើ​ឲ្យ​មុន ​លើ​ស្បែ​កមុខ​បាត់ស្រមោល​ពីលើ​មុខ​របស់​អ្នក ។​ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ដ៏​ល្អ​បំផុត​មួយចំនួន​ដើម្បី​លុបបំបាត់​នូវ​រោគ​មុន​របស់​អ្នក ៖

​  ​១- ត្រូវ​គ្រប់គ្រង​របប​អាហារ​របស់​អ្នក ។ របប​អាហារ​របស់​អ្នកដើរ​តួនាទី​សំខាន់​ណាស់​នៅពេលដែល​វា​បង្ក​ឲ្យ​មាន​រោគ​ មុន​នៅលើ​ស្បែ​កមុខ ។ មាន​មនុស្ស​ជាច្រើន​អះអាងថា​​របប​អាហារ​មិនមាន​ដើរតួនាទី​សំខាន់​នៅពេលដែល​ វា​បង្ក​ឲ្យ​មាន​រោគ​មុន​នោះទេ ។ ជាការ​ពិតណាស់ វា​ពិតជា​ដើរតួនាទី​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​កើតរោគ​មុន ។ ទទួលទាន​អាហារ​មិន​​ត្រឹមត្រូវ​នឹង​បង្ក​ឲ្យ​មាន​វិ​សមាមាត្រ​គ្រប់​ប្រភេទ​ នៅក្នុង​រាងកាយ​របស់​អ្នក​ដែល​បង្ក​ឲ្យ​កើតរោគ​មុន ។ វិធី​តែមួយ​ដើម្បី​បង្ការ​វិ​សមាមាត្រ​ទាំងនោះ និង បង្ការ​នូវ​រោគ​មុន​ទាំងនោះ​គឺ​​តាមរយៈ​ការរក្សា​នូវ​របប​អាហារ​ដែលមាន​ តុល្យ​ភាពល្អ ជាពិសេស​ត្រូវ​កាត់បន្ថយ​អាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព (Junk Foods) មានដូចជា​នំ​កញ្ចប់ ស្ករ​គ្រាប់ ភី​ស្សា ប៊ឺ​ហ្គ័​រ ៘​

​ ​២- ធ្វើ​លំ​ហាត់ប្រាណ ។ ការ​មានជីវិត​រស់នៅ​ដ៏​គួរ​ឲ្យ​ធុញថប់​អាច​បង្ក​ឲ្យ​មាន​វិ​សមាមាត្រ​ ជាច្រើន​ក្នុង​រាងកាយ​របស់​អ្នក ។ រឿងនេះ​ជាលទ្ធផល​នឹង​បង្ក​ឲ្យ​មាន​រោគ​មុន។​
​វិធី​ល្អ​បំផុត​ដើម្បី​ កែតម្រូវ​បញ្ហា​ទាំងនោះ​គឺ​លំ​ហាត់ប្រាណ​ដ៏​ត្រឹមត្រូវ​មួយ ។ មនុស្ស​ជាច្រើន​បាន​កើតរោគ​មុននេះ​ដោយសារតែ​បំរែបំរួល​អ័រម៉ូន​ជាច្រើន​ នៅក្នុង​រាងកាយ ។ ដូច្នេះ​ត្រូវធ្វើ​ឲ្យ​​ប្រាកដថា​អ្នកធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ប្រហែល ៣០ ទៅ ៤០ នាទី​ជា​រៀងរាល់ថ្ងៃ ។ នៅពេលណា​ដែល​អ្នក​ហាត់ប្រាណ​រួច ត្រូវ​លុបមុខ​របស់​អ្នក ។ ការរក្សា​នូវ​អនាម័យ​នឹង​ជួយ​ការពារ​​មិន​ឲ្យ​រោគ​មុន​រីក​រាលដាល​នោះទេ ។​

​  ​៣- ទឹក​ធម្មតា និង ទឹក​ផ្លែឈើ អ្វីដែល​អ្នក​ផឹក​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​នៅពេលដែល​ក្លាយទៅជា​រោគ​មុន ។ ប្រសិនបើ​រាងកាយ​របស់​អ្នក​ខ្សោះ​ជាតិ​ទឹក អ្នក​ប្រាកដជា​អាច​នឹង​កើតមុន​ភ្លាមៗ ។ វិធី​ល្អ​បំផុត​ដើម្បី​កែតម្រូវ​បញ្ហា​ទាំងនេះ​គឺ​តាមរយៈ​ការបង្កើន​ ការបំពេញបន្ថែម​នូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក ។ ផឹកទឹក​ធម្មតា និង ទឹក​ផ្លែឈើ​ឲ្យ​បាន​ច្រើន វា​នឹង​រក្សា​​រាងកាយ​របស់​អ្នក​ឲ្យ​មាន​តុល្យភាព ៕

ដកស្រង់ពី​ CEN.COM.KH

Posted on December 31, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: