មហារីក​មាត់ស្បូនៈ​បង្ការ​ដូចម្តេច​ឱ្យ​ត្រឹមត្រូវ ?

ជា​ជំងឺ​មហារីក​ទូទៅ​មួយ​កើតមាន​ចំពោះ​ស្ត្រី​, មហារីក​មាត់ស្បូន​ជា​ក្តីបារម្ភ​របស់​ស្ត្រី​ជាច្រើន ពិសេស​ស្ត្រី​ជា​ភរិយា ។ ប៉ុន្តែ​កម្រ​មាន​អ្នកណា​ដឹងថា មហា​រីក​មាត់ស្បូន​ជា​ប្រភេទ​ជំងឺមហារីក​មួយ​អាច​បង្ការ​បាន ហើយ​បងប្អូន​ស្ត្រី អាច​ម្ចាស់ការ​ការពារ​ខ្លួនឯង​ចៀសផុត​ពី​ជំងឺ​នេះ​បាន ។​

​    ​មូលហេតុ​ណា​បង្ក​ជា​មហារីក​មាត់ស្បូន​?
​     ​មូលហេតុ​បង្ក​ជា​មហារីក មហារីក​មាត់ស្បូន​ដែល​ត្រូវបាន​កំណត់​គឺ ដោយសារ​ឆ្លង​វីរុស​HPV តាម​ផ្លូវភេទ ។ វីរុស​នេះ​មាន​ច្រើន​អម្បូ​រ ត្រូវបាន​ដាក់លេខ​តាម​លំដាប់ លំដោយ ។ អម្បូ​រ HPV ចំនួន​៥ គឺ​១៦, ១៨, ៣១, ៣៣​និង​៤៥ ” ជា​ឧក្រិដ្ឋជន​ជួរមុខ​”  ដែល​បង្ក​ប្រមាណ ៨៤​ភាគរយ​នៃ​ករណី​មហារីក​មាត់ស្បូន​លើ​ទូទាំង​ពិភពលោក ។​
​    ​មាន​វិធី​ណា​ដើម្បី​បង្ការ​ជំងឺ
​    ​មានវី​ធី​បង្ការ​មហារីក​មាត់ស្បូន ២ : ចាក់​វ៉ាក់សាំង PHV និង​ត្រួតពិនិត្យតាម​កាល​កំណត់​ដោយ​ការវិភាគ PAP  Smear ។​
​    ​-​ចាក់​វ៉ាក់សាំង PHV  ៖ វិធី ​នេះ​ជួយ​បន្ថយ​គ្រោះថ្នាក់​មហារីក​មាត់ស្បូន  ដោយ​វិធី​ទប់ស្កាត់​ការឆ្លង​អម្បូរ​វីរុស PHV បង្ក​មហារីក​ទូទៅ​បំផុត ។ ត្រូវចាក់​គ្រប់​៣​ម្ជុល​វ៉ាក់សាំង​ក្នុង​រង្វង់​៦ ខែ​។ នារី​ភេទ​មាន​អាយុ​៩-១០​ដល់​២៥- ២៦​ឆ្នាំ ពុំ​ទាន់​ឬ​បាន​មាន​ទំនាក់ទំនង​ផ្លូវភេទសុទ្ធ​តែ​អាច​ចាក់​បង្ការ ។​
​    ​-​វិភាគ PAP Smear : ធ្វើ​វិភាគ​នេះ​ជួយ​ឱ្យ​ឆាប់​រកឃើញ​នូវ​សញ្ញា​ខុស ប្រក្រតី ដើម្បី​ព្យាបាល​ទាន់ពេល បន្ថយ​គ្រោះថ្នាក់​ភាពមិនប្រក្រតី​នេះ​រីកចម្រើន ទៅ​ជា​មហារីក​មាត់ស្បូន ។ វិភាគ​នេះ​សម្រាប់​អ្នក​ឆ្លងកាត់​ការរួម​ភេទ​និង​ត្រូវ អនុវត្ត​មួយឆ្នាំ​ម្តង ។​
​    ​គួបផ្សំ​វិធី​បង្ការ​ទាំងពីរ​នេះ គឺជា​វិធានការ​បង្ការ​ជំងឺ​មាន​ប្រសិទ្ធភាពបំផុត ។​
​   ​គួរ​ឆាប់​ចាក់​វ៉ាក់សាំង​ឬ​ត្រូវ​រង់ចាំ​ដល់​ពេល​ត្រៀម​បង្កើត​គ្រួសារ​?
​     ​” បង្ការ​ជំងឺ​ប្រសើរ​ជាង​ព្យាបាល​ជំងឺ​” ហើយ​ការបង្ការ​គួរ​ត្រូវ​បាន​អនុវត្តកាន់តែ​ឆាប់ កាន់តែ​ល្អ ។ ចាក់​វ៉ាក់សាំង​កាន់តែ​ឆាប់​កាន់តែ​ជួយ​កាត់បន្ថយ​ការប្រឈម​ឆ្លង​វីរុស​PHV។ ក្មេងស្រី​ចាក់​បង្ការ​វ៉ាក់សាំង​កាន់តែ​ពង្រីក​បានឥទ្ធិពល​ការពារ ។ មនុស្ស​ស្រី​ក្នុង​វ័យ​អាច​ចាក់​វ៉ាក់សាំង (៩-២៦​ឆ្នាំ​) គួរ​ម្ចាស់ការអនុវត្តវិធានការ​បង្ការ​ជំងឺ​នេះ​ភ្លាម​ពេល​ដែល​អាច​ធ្វើបាន មិន​ត្រូវ​រង់ចាំ​ដល់​ពេល​ជិត​រៀបការ ។​
​    ​ចាក់​វ៉ាក់សាំង​ហើយ តើ​ត្រូវ​បន្ត​ពិនិត្យ​ទៀត​ឬ​អត់​?
​     ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ពេល​ចាប់ផ្តើម​មាន​ការ​រួមភេទ​នៅតែត្រូវ​ទៅ​ពិនិត្យ​រោគ​ស្ត្រី​និង​ធ្វើ​ វិភាគ  PAP Smear តាម​កាលកំណត់ ។ វ៉ាក់សាំងបច្ចុប្បន្ន​ប្រមូលផ្តុំ​ការ បង្ការ​ក្រុម PHV បង្ក​មហារីក​ទូទៅ​បំផុត ប៉ុន្តែ​នៅ​មានក្រុម​កម្រ​ជួបប្រទះ​មួយចំនួន​មិន​ត្រូវបាន “​ហ៊ុម​ព័ទ្ធ​” ដោយ​វ៉ាក់សាំង ។ ដូច្នេះ​ការត្រួតពិនិត្យ​នៅ​តែ​ជា​ការចាំបាច់ ៕

ដកស្រង់ពី​ CEN.COM.KH

About piphup

Simple and Friendly!!!

Posted on December 31, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: