វិធី​បញ្ចៀស​ផ្តាសាយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​

រដូវ​ត្រជាក់​តែងតែ​បង្ក​ឱ្យមាន​អត្រា​ក្អក​, គ្រុន​រងា និង​ផ្តាសាយ​ខ្ពស់ជាង​រដូវ​ផ្សេងៗ​ក្នុង​ឆ្នាំ ។ ប៉ុន្តែ​វិធី​ប្រាំពីរ​យ៉ាង​ខាងក្រោម​នេះ​ អាច​ជួយ​អ្នក​ឱ្យប្រឆាំង​តប​ជំងឺ​តម្កាត់​ក្នុង​រដូវ​នេះ​បាន ។​

​   មួយ​-​សម្រាក​ឱ្យបាន​ច្រើន​
    ​រឿង​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​រាល់​ថ្ងៃ​ ដើម្បី​ព្យាបាល​គ្រុនផ្តាសាយ គឺ​ទទួលទានដំណេក ។ ទទួលទានដំណេក​នៅលើ​គ្រែ​ដោយ​ដណ្តប់ភួយឱ្យ​កក់ក្តៅ​ នឹង​ជួយ​ឱ្យ​សរីរាង្គ​របស់​អ្នក​ប្រមូលផ្តុំ​ថាមពល​ ក្នុង​ការប្រឆាំងវីរុស​ដែល​កំពុង​ពួន​សម្ងំ​ក្នុង​សរីរាង្គ។ ប្រព័ន្ធ​អង្គ​បដិបក្ខ​ធ្វើ​សកម្មភាព​ល្អ​បំផុត ពេល​វា​អាច​ប្រមូលផ្តុំ​ទៅ​ក្នុង​ការងារ ហើយ​ដើម្បី​ឱ្យ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ប្រមូលផ្តុំទៅ​ក្នុង​ការងារ​នោះ សរីរាង្គ​អ្នក​ត្រូវ​តែ​មិន​នឿយ ហត់​ហួស ។​
​    ​ពីរ​-​សរីរាង្គ​រក្សា​ទឹក​គ្រប់គ្រាន់ 
    វេជ្ជបណ្ឌិត​តែងតែ​ទូន្មាន​យើង​ត្រូវ​ផឹកទឹក​ពេល​កំពុង​មាន​ជំងឺ ។ នោះ​ជា​ពាក្យ​ទូន្មាន​ដែលមាន​តថភាព ។​ សារជាតិ​រាវ ពិសេស​គឺ​ក្តៅ​ នឹង​ជួយ​រក្សា​រាល់សកម្មភាព​របស់​សរី​រាង្គ ។ សារជាតិរាវ​ក្តៅ​មួយ​ នឹង​ធ្វើឱ្យ​ផ្លូវ​ច្រមុះ​បើក​ស្រឡះ បញ្ចៀស​ការស្ទះ​ដោយសារ​អាកាសធាតុ​ត្រជាក់ ។ ក្នុងករណីនេះ ស៊ុប​មាន់​ជា​ជម្រើស​ទូទៅ​បំផុត ។​
​    ​បី​-​លាងដៃ​
​    ​ពេល​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​សរីរាង្គ​ថមថយ អ្នក​មិន​ចង់​ឱ្យ​បាក់តេរីលុកលុយ​ទៅក្នុង​សរីរាង្គ​បន្ថែមទៀត​។ ជានិច្ចកាល​អ្នក​ត្រូវ​លាងដៃ​ឱ្យបាន​ល្អិតល្អន់​ មុន​ពេល​ទទួលទាន​អាហារ រាប់​ទាំង​ពេល​អ្នក​មាន​ ឬ​ គ្មាន​ជំងឺ ។​
​    ​បួន​-​ខ្ពុរមាត់​ជាប្រចាំ​
     ខ្ពុរមាត់​ដោយ​ទឹកអំបិល​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ព្យាបាល​រលាក​បំពង់ក និង​ប្រឆាំង​ឆ្លង​មេរោគ ។​ ទឹកអំបិល​គួ​រលាយឧ​ណ្ឌៗ និង​ខាប់​បន្តិច (​អំបិល​ពីរ​ស្លាបព្រា​កាហ្វេ​សម្រាប់​ទឹក​មួយ​កែវ ) និង​មិន​ត្រូវ​លេប ។ ត្រូវ​ខ្ពុរមាត់​ក្នុង​បន្ទប់ទឹក ចៀសវាង​ខ្ពុរមាត់​ក្នុង​ផ្ទះបាយ ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​មេរោគ​ ទៅកាន់​កន្លែង​ត្រៀម​រៀបចំ​ចំណីអាហារ ។​
​    ​ប្រាំ​-​បំពេញបន្ថែម​វីតាមីន C
​    ​ពេល​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នក​នៅ​កម្រិត​យ៉ាង​ទាប​ ចូរ​បំពេញបន្ថែម​វីតាមីន C ឱ្យបាន​ច្រើន ​ដើម្បីបង្កើន​សមត្ថភាព​ទប់​ទល់ ។ អ្នក​អាច​បំពេញបន្ថែម​វីតាមីន C ពី​ពពួក​ផ្លែឈើ ​ដូចជា​ ក្រូច​ពោធិ៍សាត់​ ក្រូចឆ្មារ ឬ​ថ្នាំ​គ្រាប់ ។​
​    ​ប្រាំមួយ​-​រក្សា​សំណើម​ឱ្យ​ខ្លួន​ឯង 
​    ​កម្រិត​សំណើម​ជា​ឧបករណ៍​ដ៏​វិសេស​អស្ចារ្យ​មួយ​ពេល​អ្នក​មាន​ជំងឺ ព្រោះ​វីរុស​មិន​អាច​ផ្លាស់ទី​ក្នុង​បរិយាកាស​សំណើម ។ បរិស្ថាន​ស្ងួត​មួយ​មានគ្រោះថ្នាក់​សម្រាប់​ការស្តារ​សុខភាព​របស់​អ្នក អាស្រ័យ​ហេតុ​នោះ​ គួរប្រើប្រាស់​ម៉ាស៊ីន​បង្កើត​សំណើម​ក្នុង​បន្ទប់ ឬ​ងូតទឹក​ផ្កាឈូក ។ ងូតទឹក​ដោយ​ចំពួយផ្កាឈូក​ នៅ​មាន​ឥទ្ធិពល​ជួយ​អ្នក​សម្រួល​អារម្មណ៍ រក្សា​ស្មារតី​ឱ្យ​ភ្លឺស្វាង​។​
​    ​ប្រាំពីរ​-​ទទួលទាន​ខ្ទឹមស​
​    ​ខ្ទឹមស​អាច​ពុំមែន​ជា​អាហារ​ឆ្ងាញ់​បំផុត ប៉ុន្តែ​វា​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បីព្យាបាល​គ្រុនផ្តាសាយ ។ អ្នក​អាច​ទទួល​ទាន​ខ្ទឹមស​ឆៅ ឬ​ ដាក់​បន្ថែម​នៅក្នុងអាហារ​ប្រចាំ​ថ្ងៃ ៕

About piphup

Simple and Friendly!!!

Posted on December 30, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: