រោគសញ្ញា​ប្រាំ​ របស់​ជំងឺ​មហារីកក្រពះ

មហារីកក្រពះ​ដំណាក់កាល​ដំបូង ភាគច្រើន​ពុំមាន​ស្តែង​ចេញ​អ្វី ឬគ្រាន់តែ​មាន​លេចចេញ​សញ្ញា​តូចៗ ។ ពេល​រោគសញ្ញា​ជាក់ស្តែង​លេចឡើង ​នោះជំងឺ​បាន​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ ។ រោគសញ្ញា​ប្រាំ​ខាងក្រោម នេះ​ជួយ​ឱ្យ​យើង​មានឱកាស​ព្យាបាល​ទាន់ពេល ។​

​    ​ឈឺ​ពឺត​ផ្នែក​ពោះ​ខាងលើ​
​    ​នេះ​ជា​រោគសញ្ញា​ទូទៅ​បំផុត​របស់​មហារីកក្រពះ ។ ចាប់ផ្តើម​ឈឺ​ងំៗ ជាប់​រហូត តែង​ត្រូវបាន​វិនិច្ឆ័យ​ថា​រលាក​ក្រពះ ឬ​ដំបៅ​ក្រពះ ។​
​    ​ពិបាក​ទ្រាំ​ផ្នែក​ពោះ​ខាងលើ 
​    ​សំខាន់​គឺ​អារម្មណ៍​ឆ្អែត ហើមពោះ ​ឬ​ក្តៅ​ពោះ ។ រោគសញ្ញា​នេះ​អាចបាត់​បណ្តោះអាសន្ន តែ​នឹង​កើតឡើង​វិញ​សាចុះសាឡើង ។​
​    ​ធុញ​ទទួលទាន​, ភើ និង​រោគសញ្ញា​ពិបាក​រលាយ​ផ្សេងៗ 
​    ​មាន​អារម្មណ៍​ថា ក្រោយពេល​ទទួល​ទាន ​ពោះ​តឹង​ណែន ហើម​ពោះពិបាក​ទ្រាំ និង​ម្ចាស់ការ​កំហិត​ចំណីអាហារ តែង​ភ្ជាប់​ជាមួយ​អា​ការៈភើ​។​
​    ​លាមក​ខ្មៅ​ឬ​បត់ជើងធំ​មាន​ឈាម
​    ​ប្រសិន​ក្នុងករណី​អ្នក​មិន​ទទួលទាន​តៅហ៊ូ​ឈាម​ ឬ​ ផឹក​ពពួក​ថ្នាំ​ ដូចជា bismuthum (Bi)  តែ​ពេល​បត់ជើងធំ​ឃើញ​លាមក​ពណ៌​ខ្មៅនោះ​ ត្រូវប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ​ពិនិត្យ​ជាបន្ទាន់ ។​
​    ​អស់កម្លាំង​, ស្រក​ទម្ងន់​ និង​ខ្វះ​ឈាម
​    ​នេះ​ជា​រោគសញ្ញា​មហារីកក្រពះ ធម្មតា​ពុំ​មាន​អ្វី​ខុស​ប្លែក​។ អ្នកជំងឺ​ដោយសារ​ទទួលទាន​មិនបាន​, បាត់បង់​ឈាម​ផ្លូវ​រំលាយ​អាហារ ហេតុនេះ​លេចចេញរោគសញ្ញា​ទ្រុឌទ្រោម​ និង​អស់កម្លាំង ​។​
​    ​ពេល​ក្រពះ​ឈឺ​ តំបន់​ក្រពះ​ ឬ​ ផ្លូវ​រំលាយ​អាហារ​ពិបាក​ទ្រាំ យើង​ត្រូវប្រញាប់​ទៅ​មន្ទីរពេទ្យ ដើម្បី​រក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់ ។ អ្នក​ដែល​ធ្វើសកម្មភាព​ពុំមាន​ក្រឹត្យក្រម​, ការងារ​តានតឹង​, រវល់​, ទទួលទាន​អាហារ​ប្រៃ​, រោលផ្សែង ឬ​អាហារ​ដុះ​ផ្សិត​រយៈពេល​យូរ នោះ​កាន់តែ​ត្រូវ​រួសរាន់​ទៅពិនិត្យ​សុខភាព​តាម​កាលកំណត់ ។​
​    ​ថ្វី​ត្បិត​មាន​មនុស្ស​ជាច្រើន ពេល​ឈឺក្រពះ ​គ្រាន់តែ​ជា​ការ​រលាក​ក្រពះធម្មតា តែ​ចុងក្រោយ​បាន​រីកចម្រើន​ទៅ​ជា​មហារីកក្រពះ តួលេខ​នេះ​ក៏​ពុំ​មែនតិចតួច​ឡើយ ។ ដំបៅ​ក្រពះ​, រលាក​ក្រពះ​, សាច់​សល់​នៅ​ក្រពះ ឬ​ ជំងឺ​ក្រពះ​រ៉ាំរ៉ៃផ្សេងៗ​មួយចំនួន បច្ចុប្បន្ន​ត្រូវបាន​ទទួលស្គាល់​ជា​ការចាប់ផ្តើម​នៃ​ជំងឺមហារីក ។ ដូច្នេះ​ហើយ​អ្នក​ដែល​មាន​ប្រវត្តិ​ជំងឺ​ក្រពះ ប្រសិន​លេចចេញ​រោគសញ្ញា​ឈឺក្រពះ​ច្រើនដង គួរ​ប្រយ័ត្នប្រយែង ព្រោះ​អាច​នឹង​បណ្តាល​ទៅជាមហារីកក្រពះ ៕

About piphup

Simple and Friendly!!!

Posted on December 30, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: