របបជីវជាតិកម្ចាត់ចោលទាំងស្រុងខ្លាញ់ក្នុងថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម ប្រសិន​រក​ឃើញ​ទាន់​ពេល និង​កម្ចាត់​ចោល​មូលហេតុបង្ក​ជំងឺ, នោះ​បរិមាណ​ខ្លាញ់​ក្នុង​ថ្លើម​អាច​ត្រូវបាន​កម្ចាត់​ទាំងស្រុង​និង​ អាចព្យាបាល​ជា ។

​    ​បច្ចុប្បន្ននេះ អ្នក​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មាន​ចំនួន​យ៉ាងច្រើន ។ ប្រសិនបើ យកចិត្តទុកដាក់​នោះ​កោសិកា​ថ្លើម​នឹង​សន្សឹមៗ​ប្រែក្លាយ​ជា​សរសៃ​ រីកចម្រើនទៅ​ជា​ក្រឹន​ថ្លើម ។ ចំពោះ​ការព្យាបាល​ខ្លាញ់​រុំ​ថ្លើម​ត្រូវ​ព្យាបាល​ចំ​មូលហេតុ ហើយ​របប​ទទួល ទាន​សមស្រប​មួយ​គឺ​សំខាន់​បំផុត ។​
​    ​ទទួលទាន​គ្រប់​សារជាតិ​ប្រូតេអ៊ីនៈ ប្រើប្រាស់ ​បរិមាណ​ប្រូតេអ៊ីន ដោយ​សមស្រប ​មាន​ប្រយោជន៍​សម្រាប់​ការ​បញ្ចុះទម្ងន់ គួរ​ប្រើប្រាស់​មិន​ក្រោម ១២០​ក្រាម​ក្នុង​មួយថ្ងៃ ។​
​    ​អាហារ​មាន​បរិមាណ​ស្ករ​ទាបៈ កំហិត ​ការ​ស្រូប​យក​ស្ករ​ មានប្រយោជន៍​សម្រាប់​ការ​បញ្ចុះទម្ងន់ និង​ព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ល្អ​ជាង​ការបន្ថយ​បរិមាណ​ខ្លាញ់ ។ គួរ​ផ្គត់ផ្គង់​ឱ្យ​សរីរាង្គ​នូវ​ចំណីអាហារ​មាន​បរិមាណជាតិ​ស្ករ​ទាប ពិសេស​មិន​ទទួលទាន​ស្ករអំពៅ នាំ​មាន​ស្ករ​ច្រើន ។​
​    ​ទទួលទាន​សារជាតិ​ខ្លាញ់​សមស្របៈ ប្រេង​រុក្ខជាតិ​មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល និង​មាន​អាស៊ីត​ខ្លាញ់​ចាំបាច់​មាន​ឥទ្ធិពល​ល្អ​គួរសម​ក្នុងការ​កម្ចាត់​ ជាតិ​ខ្លាញ់ អាច​បង្ការ ឬ​កម្ចាត់​ការប្រែប្រួល​អំពី​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម មាន​ប្រយោជន៍​បំផុត​សម្រាប់​ការព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ។​
​    ​បំពេញ​វីតាមីន​គ្រប់គ្រាន់ៈ ថ្លើម​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ ពេល​ថ្លើម​ត្រូវឈឺ នោះ​លទ្ធភាព​រក្សាទុក​នោះ​ថយចុះ ។ ប្រសិន​មិន​បំពេញ​ទាន់ពេល​នឹងធ្វើឱ្យ​សរីរាង្គ​ខ្វះ​វីតាមីន ។ ដើម្បី​ការពារ​និង​បង្ការ​ភាព​របួស​ដោយ​សារជាតិ​ពុល បង្ក​ឱ្យ​កោសិកា​ថ្លើម ត្រូវ​ផ្គត់ផ្គង់​នូវ​ចំណីអាហារ​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ ដូច ជា​អាហារ​ផ្ទុក​វីតាមីន​ក្រុម B និង​វីតាមីន C, វីតាមីន​A, D, E, K  និង​វីតាមីន B11​។​
​    ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​និង​រ៉ែៈ
​     ​គួរ​ទទួល​ទាន​ឱ្យបាន​ច្រើន​នូវ​បន្លែ ផ្លែឈើ ពពួក​ផ្សិត​ដើម្បី​ធានា​គ្រប់គ្រាន់​បរិមាណ​ជាតិ​សរសៃ ។ ធ្វើ​ដូច្នេះ គឺ​អាច​ផ្គត់ផ្គង់​បន្ថែម​វីតាមីន និង​សារជាតិរ៉ែ​ផង និង​ល្អ​សម្រាប់​ការ​បំប្លែង​បញ្ចេញ​ជាតិ​កាកសំណល់​ចេញ​ក្រៅ​សរីរាង្គ​ផង ។​
​    ​កាឡូរី​សមល្មមៈ កាឡូរី ​ខ្ពស់​ពេក​នឹង​ធ្វើឱ្យ​ខ្លាញ់​ប្រមូលផ្តុំ​ច្រើន កាន់តែ​ជំរុញ​លឿន​ដំណើរការ​សន្សំទុក​ខ្លាញ់​នៅ​ថ្លើម ។ ត្រូវ​កំហិត​បរិមាណកាឡូរី​ដោយ​សមល្មម ធ្វើឱ្យ​ទម្ងន់​ថយ​ចុះ​សន្សឹមៗ​ដែល​មាន​ប្រយោជន៍​សម្រាប់ការស្តារ​ឡើង​វិញ​ សមត្ថកិច្ច​ថ្លើម ៕

About piphup

Simple and Friendly!!!

Posted on December 6, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: