សំនួរ​សុខភាព​:​តើ​មេរោគ​នៃជំងឺថ្លើម​មាន​ប៉ុន្មាន​ប្រភេទ​?

សំនួរ​សុខភាព​:​តើ​មេរោគ​នៃជំងឺថ្លើម​មាន​ប៉ុន្មាន​ប្រភេទ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពិសោធន៍​ឃើញ​ថា​ មេរោគ​នៃ​ជំងឺថ្លើម​មាន​ ៨​ ប្រភេទ​។​ នៅ​កម្ពុជា​ប្រភេទ​ដែល​គំរាមកំហែង​ខ្លាំង​ជាងគេ​គឺ​
ជំងឺថ្លើម​ ប្រភេទ​ A,​ ជំងឺថ្លើម​ ប្រភេទ​ B,​ និង​ ជំងឺថ្លើម​ ប្រភេទ​ C​។​

តើ​ជំងឺថ្លើម​ទាំងអស់​សុ​ទ្ឋ​តែ​ឆ្លង​តាម​ការ​រួម​ភេទ​?

ជំងឺថ្លើម​ប្រភេទ​A​ B​ និង​C​សុ​ទ្ឋ​តែ​អាច​ឆ្លង​តាម​ការ​រួម​ភេទ​។​ប៉ុន្តែ​ការ​ឆ្លង​តាម​កា​រួម​ ភេទ​នៃ​មេរោគ​ថ្លើម​ប្រ​ភេទ​C​តិច​ជាងគេ​។​
ជំងឺថ្លើម​ប្រភេទ​A​ឆ្លង​តាម​ការ​ប៉ះពាល់​លាមក​។

ជំងឺថ្លើម​ប្រភេទ​ B​ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​ ទឹកកាម​ ទឹករំអិល​ស្ត្រី​និង​វត្ថុ​រាវ​នៃ​រាង​កាយ​នៃ​អ្នក​ផ្ទុកមេរោគ​នេះ​។​
មេរោគ​ជំងឺថ្លើម​ប្រភេទ​ B​ នេះ​ ឆ្លង​លឿន​ជាង​ មេរោគ​ហ៊ី​វ​ (HIV)​ ដែល​ជា​មេរោគ​នៃ​ជំងឺអេដស៍​ ពី​ ៥០​ ទៅ​ ១០០​ ដង​
ហើយ​វា​ ងាយ​ ស្រួល​នឹង​ឆ្លង​ អំឡុង​ពេល​ធ្វើ​សកម្មភាព​ផ្លូវភេទ​។​

ជំងឺថ្លើម​ប្រភេទ​ C​ រាលដាល​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​របស់​អ្នកមាន​ផ្ទុកមេរោគ​នេះ​។​

តើ​មនុស្ស​ស្រី​ និង​ មនុស្ស​ប្រុស​ ប្រថុយ​នឹង​ការ​ឆ្លង​ឬ​ចំលងជំងឺ​ថ្លើម​តាម​រយៈ​ការ​រួម​ភេទ​ស្មើគ្នា​ឬទេ​?

ការ​ឆ្លង​នេះ​គឺ​ស្ថិត​លើ​ទ​ង្វើ​របស់​មនុស្ស​មិនមែន​ភេទ​នោះ​ទេ​។​មនុស្ស​ប្រុស​ដែល​រួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ ងាយ​នឹង​ឆ្លង
ជំងឺថ្លើម​ប្រភេទ​ B​ ពី​ ១០​ ទៅ​ ១៥​ ដង​ ច្រើន​ជាង​មនុស្ស​ទូទៅ​។​

មេរោគ​ជំងឺថ្លើម​ ច្រើន​តែ​កើតឡើង​ក្នុង​ចំណោម​មនុស្ស​តាម​តំបន់​ដែល​មាន​ជំងឺ​នោះ​ រួម​មាន​ អាស៊ី​ អាហ្វ្រិក​ អ៊ឺ​រ៉ុ​ប​ខាងកើត​
និង​ Middle​ East​។​ ការ​ឆ្លង​នេះ​ក៏​ច្រើន​កើតឡើង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ថ្នាំ​ដោយ​ការ​ចាក់​ និង​ហឺត​។​

មនុស្ស​ដែល​សាក់​ ឬ​ ចោះ​ ក៏​ងាយ​នឹង​ឆ្លង​ដែរ​ ព្រោះ​ម្ជុល​ដែល​ប្រើ​ លើ​រាង​កាយ​នេះ​ អាច​នឹង​ផ្ទុក​នូវ​មេរោគ​ជំងឺថ្លើម​។​
ជា​ការ​ពិត​ណាស់​ ដោយសារ​តែ​អ្នក​ណា​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​សង្ស័យ​ខាងលើ​ មិនមែន​មាន​ន័យ​ថា​
ពួក​គាត់​មាន​ផ្ទុកមេរោគ​នោះ​ទេ​។​ ហើយ​ក៏​មិនមែន​ដោយសារ​តែ​អ្នក​ណា​ម្នាក់​ មិន​ស្ថិត​ក្នុង​ក្រុម​សង្ស័យ​នោះ​
គាត់​ជា​មនុស្ស​ដែល​គ្មាន​ផ្ទុកមេរោគ​នោះ​ដែរ​។

About piphup

Simple and Friendly!!!

Posted on December 6, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: