ប្រការ​ពុំ​ទាន់​ដឹង​អំពី​ប្រេង​សណ្តែកសៀង​

សណ្តែកសៀង​ជា​ប្រភេទ​ស្បៀង អាហារ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព ប្រឆាំង​ជរាភាព ហើយ​ពិសេស​គឺ​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម​បេះដូង ។ ដូច្នេះ​តើ​ប្រេង​សណ្តែកសៀង​ដែល​ចម្រាញ់​ចេញពី​គ្រាប់​សណ្តែក សៀង​នៅ​រក្សាបាន​ផល ប្រយោជន៍​ដើម​នេះ​ដែរ​ឬទេ ? ពី​សណ្តែកសៀង​ទៅ​ជា​ប្រេងសណ្តែកសៀង​គ្រាប់​សណ្តែកសៀង​មាន​ផ្ទុក :  ៨​ភាគរយ​ទឹក​, ៥​ភាគរយ សារជាតិ​អ​សរីរាង្គ , ១៥-២៥​ភាគរយ​គ្លុយកូស ១៥-​ជា​ភាគរយ​សារជាតិខ្លាញ់​, ៣៥-៤៥ ភាគរយ​សារជាតិ​ប្រូតេអ៊ីន ជាមួយនឹង​គ្រប់​ប្រភេទ amino acid  ចាំបាច់ រួមជាមួយ​នឹង​សារជាតិ​រ៉ែ​ជីវជាតិ​ជាច្រើន ។​ សារជាតិ​ខ្លាញ់​ក្នុង​សណ្តែកសៀង​នឹង​ត្រូវ​បាន​ចម្រាញ់​តាមរយៈ​ការ​គាប​ក្តៅ ។ ប្រេងសណ្តែក​មាន​ពណ៌​លឿង​ស្រាល ពុំ​មាន​ក្លិន និង​ផ្ទុក​ជាង​៦០​ភាគរយ​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត ។​ ប្រភព​ផ្គត់ផ្គង់​សារជាតិ​ខ្លាញ់​មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូលដ៏​ល្អប្រសើរ PUFSA  និង MUFA ( មាន​នៅ ក្នុង​សណ្តែកសៀង ) ជា​សារជាតិ​ខ្លាញ់​ល្អ មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល ជួយ​បង្ការ​សភាព​ក​ករង​និង​ផ្ទាំង​ច្បាម​ក្នុង​គែម​សរសៃឈាម -​មូលហេតុ​បង្ក​ការ​ក្រិន​រឹង​សរសៃឈាម​និង​ជំងឺ​សរសៃឈាម​ក្រហម​។​ ​តាម​អ្នកជំនាញការ​ជីវជាតិ​របប​ទទួលទាន​សម្បូរ PUFA នឹង​មិន​គ្រាន់តែជួយ​រំលាយ​និង​ស្រូប​យក​វីតាមីន​ចាំបាច់​មួយ​ចំនួន​សម្រាប់​សរីរាង្គ​ដូចជា​វីតាមីន A,D, E, K… មាន​នៅក្នុង​ពពួក​បន្លែ ផ្លែឈើ គ្រាប់ និង​ជួយ​បំពេញបន្ថែម​ថាមពល​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​ឥទ្ធិពលបង្ការ​ជំងឺ​សរសៃឈាម​បេះដូង​ថែម​ទៀត ។​
​​លើស​ភាពជាក់ស្តែង មូលហេតុ​បង្ក​ស្ទះ​សរសៃឈាម​គួរឱ្យខ្លាច​បំផុត​គឺ កូ​ឡេ​ស្តេ​រ៉ូល -​សារជាតិ​ខ្លាញ់​មួយ​ប្រភេទ​មាន​តែ​នៅក្នុង​ខ្លួន​មនុស្ស​និង​សត្វពាហនៈ ពុំ​មាន​នៅក្នុង​រុក្ខជាតិ ។ ប៉ុន្តែ​ការហូប​ហួស (​ពុំ​នាំ​កូ​ឡេ​ស្តេ​រ៉ូល​ពី​ចំណី អាហារ​ចូល​សរីរាង្គ​) ក៏​ពុំ​ទាន់​ប្រាកដ​ថា​បាន​ជួយ​កម្ចាត់កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ចេញពីសរីរាង្គ​ឡើយ ។ ព្រោះថា​មាន​បព្វជិត​មួយចំនួន​ពេល​វិភាគឈាម​នៅតែ​ឃើញ​មាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ -​នោះ​គឺ​ដោយសារ​សរីរាង្គ​គេ​ផ្ទាល់ ជា​អ្នក​បង្កើត​ឡើង​(​ក្នុង​ថ្លើម​) ប្រមាត់ ដើម្បី​សំយោគ​អ័រម៉ូន​ច្រើន​ប្រភេទ​…) គឺ​ពុំមែន​ដោយសារ​អាហារ ។​ ប៉ុន្តែ ដោយសារ​សរីរាង្គ​មិន​ស្វ័យ​សំយោគ​បាន​សារជាតិ​ខ្លាញ់​មិន​ឆ្អែត ហេតុ​នេះ​ត្រូវ​យក​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ប្រចាំថ្ងៃ ក្នុងនោះ​ប្រេងសណ្តែកសៀង​ជា​ប្រភព​ផ្គត់ផ្គង់​ដ៏​ល្អ​បំផុត​និង​សេដ្ឋកិច្ច ព្រោះ​មាន​ដល់​ជាង ៩០​ភាគរយ​សមាសធាតុ​ជា​សារជាតិ​ខ្លាញ់​ល្អ (PUFA និង MUFA ) ៕

ដកស្រង់ចេញពី​ CEN.COM

About piphup

Simple and Friendly!!!

Posted on September 16, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: