ការ​ហាត់ប្រាណ​បាន​ទាំង​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​ និងលើក​សម្រស់​បាន​មួយ​កម្រិត​ថែម​ទៀត​។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា ត្រគាក​យារ​ធ្លាក់​ គ្មាន​ភាព​តឹង​ណែន​ សូម​សាក​ល្បង​ក្បាច់​ហាត់​ប្រាណ​បន្តឹង​សាច់​ត្រគាក​ ៤ជំហាន​គឺ៖
១/. ក្បាច់​យោល​ជើង​
-ឈរ​បោះជើង​ឆ្វង​ទៅ​ខាង​មុខ​ កន្ធែក​ជើង​ឲ្យ​តឹង​។
-ឈរ​បោះ​ជើង​ទៅ​ខាង​មុខ​ ទៅខាង​ក្រោយ​ ឲ្យ​គ្រាប់​៨ដង ​ហើយបោះជើង​ឆ្លាស់​គ្នា​។
-សម្រួល​សរសៃ​ជើង​ ខណៈ​បោះ​ជើង​។
២/. ក្បាច់​គេង​គង​ជើង​រាង​ដូច​លេខ​ ៤
-គេង​ផ្ងារ​ បញ្ឈរ​ជង្គង់​ឆ្វេង​ លើក​ជើង​ស្ដាំ​មក​គង​លើ​ជង្គង់​ឆ្វេង​។
-លើក​ជង្គង់​ឆ្វេង​ទាញ​មក​កៀក ព្រម​ទាំង​យក​ដៃ​ចាប់​ជង្គង់​ទប់​ទុក​ ១០នាទី​ ហើយ​ឆ្លាស់​គ្នា​ម្ដង​ម្ខាង​ៗ។ ប៉ុន្តែ​ត្រូវ​ព្យាយាម​ទាញ​ជង្គង់​ចូល​មក​ផ្អឹប​ទ្រូង​ឲ្យ​បាន​កៀក​បំផុត​។
៣/. ក្បាច់​គេង​ផ្កាប់​មុខ​ លើក​ជើង​
-គេង​ផ្កាប់​ ដាក់​ចង្កា​លើ​ដៃ។
-សណ្ដូក​ជើង​ឲ្យ​ជាប់​គ្នា ឬឃ្លាត​គ្នា​បន្តិច​។
-លើក​ជើង​ឆ្វេង​ឡើង រហូត​ដល់​មាន​អារម្មណ៍​ថា ចុក​រួយ​ត្រគាក​ ទប់​ជំហរ​ទុក​ ៥វិនាទី ហើយ​ទម្លាក់​ជើង​ចុះ​។ ធ្វើ​៨លើក ហើយ​បន្ទាប់មក​ធ្វើ​ឆ្លាស់​គ្នា​ម្ដង​។
៤/. ក្បាច់​ផ្អៀង​ជង្គង់​ឆ្លាស់​ឆ្វេង-ស្ដាំ​
-គេង​ផ្ងារ សន្ធឹង​ដៃ​ត្រឹម​ស្មា លើក​ជង្គង់​ទាំង​ពីរ ផ្អឹប​ជង្គង់​ឲ្យ​ជិត​គ្នា​។
-ទាញ​ជង្គង់​ចុះ​ទៅ​ផ្ទៃកម្រាល​ខាង​ស្តាំ ស្មាត្រូវ​ឲ្យ​ជាប់​នឹង​កម្រាល លើក​ជង្គង់​ត្រឡប់​មក​ចំកណ្ដាល​វិញ​ រួច​ឆ្លាស់​ទៅ​ម្ខាង​ទៀត ទាញ​ជង្គង់​ចុះទៅ​ខាង​ឆ្វេង​ រាប់​ថា១លើក សូម​ធ្វើ​ឲ្យ​បាន ៥លើក​។
-ជង្គង់​ និង​ជើង​កុំ​ឲ្យ​ប៉ះ​កម្រាល​៕

About piphup

Simple and Friendly!!!

Posted on September 2, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: