អាង៌កំបាំង​ថែរក្សា​ជើង​ឲ្យ​មាន​សំណើម​​ស្រស់​ស្តាត​

ជើង​ក៏​ជាផ្នែក​មួយ​ដ៏សំខាន់​ក្នុង​រូប​រាង​កាយ​របស់​អ្នក​ផង​ដែរ​ ប្រសិន​បើ​វា​មិន​ស្អាត​ធុំក្លិន​អាក្រក់​ អ្នក​ប្រាដក​ជា​បាត់​បង់​ការ​ចាប់​អារម្មណ៍​ និង​ឳកាស​ជាច្រើន​ដែល​ស្មាន​មិន​ដល់​។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ជើង​របស់​អ្នក​មើល​ទៅ​ស្អាត​មាន​សុភាព​ល្អ​ (សំណើម) និង​រឹង​មាំ​វា​ប្រាកដជាជម្រុញ​ឲ្យ​អ្នក​ក្លាយ​ជាមនុស្ស​ប្រកប​ដោយ​ជំនឿទុក​ចិត្ត​ ភាព​ទាក់​ទាញ​ ភាព​ស្រស់​ស្អាត​ លាភ​សំណាង​ និង​ឳកាស​ជាច្រើ​ន​ទៀត​។ ខាង​ក្រោម​នេះ​មាន​រូប​មន្ត​ខ្លះៗ​ ដើម្បី​ជួយ​ឲ្យ​អ្នក​ទទួល​បាន​នូវ​អ្វី​ល្អៗ​ដូច​ខាង​លើ​៖
១-ជូត​សំអាត​ជើង​ឲ្យ​ស្ងួតៈ ក្រោយ​ពេល​ងូត​ទឹក​ ឬចេញ​ពី​បន្ទប់​ទឹក​ យើង​តែង​តែ​មើល​រំលង​នៅ​ចំណុ​ចនេះ​ជាប្រចាំ​ ជាពិសេស​នៅ​បរិវេណ​ចន្លោះ​ជើង​នីមួយ​ៗ។ បើ​សិន​ជាអ្នក​តែង​តែ​បណ្ដោយ​ទុក​ឲ្យ​នៅ​ទទឹក​ដូច្នេះ​ វា​នឹង​ក្លាយ​ជាកន្លែង​ផ្ទុក​នូវ​ក្លិន​ស្អុយ​ និង​ជម្រុក​នៃមេរោគដ៏ច្រើន​ជាមិន​ខាន​។ ហេតុ​នេះ​ហើយ​ជារឿង​សំខាន់​ និង​ចាំបាច់​ខ្លាំង​ណាស់​នៅ​រាល់​ក្រោយ​ពេល​ការ​ចេញ​ពី​បន្ទប់​ទឹក​ និង​ក្រោយ​ការ​ដុសសំអាត​ដោយ​សាប៊ូ​ ឬដុស​សំអាត​រួចរាល់​ហើយ​អ្នក​គប្បី​ត្រូវ​ជូត​សំអាត​ឲ្យ​ស្ងួត​បាន​គ្រប់​ពេល​។
២-កាត់​ក្រចក​ជើង​ជាប្រចាំៈ ការ​កាត់​ក្រចក​ឲ្យ​បាន​ជ្រៅ​ខ្លាំង​ពេក​ (ចៀស​វាង​កាត់​ជាប្រចាំ) គឺជាទង្វើ​ដែល​មិន​ត្រូវ​ទេ​ ព្រោះ​វាអាច​​ធ្វើ​ឲ្យ​ក្រចក​ដែល​ដុះ​មក​ថ្មី​អាច​ចាក់​ប៉ះ​សាច់​នៅ​បរិវេណ​សាច់​ក្រចក​បាន​ ដូច្នេះ​អ្នក​គប្បី​គួរកាត់​ក្រចក​ឲ្យ​ខ្លី​សម​ល្មម​បាន​ហើយ​ទើប​ជាការ​ប្រសើរ​។
៣-ការ​បន្ថែម​សំណើមៈ ការ​លាប​ពពួក​ក្រេម​ ដើម្បី​បន្ថែម​ជាតិ​សំណើម​ឲ្យ​ដល់​ជើង​ជាប្រចាំ​ក្រៅ​ពី​ជួយ​បន្ថយ​ស្បែក​ស្ងួត​ហើយ​ ថែម​ទាំង​មាន​គុណ​សម្បត្តិ​ជួយ​ដោះ​ស្រាយ​បញ្ហា​កែង​ជើង​បែក​ទៀត​ផង​៕

About piphup

Simple and Friendly!!!

Posted on September 2, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: