តើ​ការ​ចាក់​ទឹក​ក្រៅ​ពាង​ ពិត​ជាសុវត្ថិភាពមែន​ឬ?

សម្រាប់​អ្នក​មាន​គូស្នេហ៍​ និង​ឆ្លង​កាត់​រស​ជាតិ​សិច​ ដែល​មិន​ទាន់​មា​ន​ផែន​ការ​គ្រួសារ​ពួកគេ​តែង​តែ​រិះ​រក​មធ្យោបាយ​ពន្យារ​ ឬរាំង​ខ្ទប់​កំណើត​រាល់​លើក​។ ទោះ​បី​យ៉ាង​ណា​ វិធីក្រៅ​ពី​ប្រើ​ស្រោម​អនាម័យ អាច​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ខ្លះៗ​ដល់គូ​ស្នេហ៍​ជាមិន​ខាន​។
មនុស្ស​មិន​តិច​ទេ​ ដែល​យល់​ថា ខណៈ​ពេល​រួម​រ័ក​ឈាន​ដល់​ចំណុច​កំពូល​នៃ​តម្រេក​ហើយ ភាគី​បុរស​អាច​ទយ​គូទ​មក “​ចាក់​ទឹក​ក្រៅ​ពាង​” ដើម្បី​ចៀស​វាង​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដោយ​ពុំ​បាច់​លេប​ថ្នាំ​ពន្យារ​ ឬពាក់​ស្រោម​នាំឲ្យ​រំ​ខាន​សេចក្តី​ស្រណុក​របស់​ខ្លួន​។

បើ​តាម​អ្នក​ជំនាញ​បក​ស្រាយ​ថា “ការ​ខ្ជាក់​ចោល​ក្រៅ​រូង​” បង្ហូរ​ទឹក​កាម​មក​ក្រៅ​ ហើយ​មេជីវិត​មិន​អាច​ចូល​ទៅ​កាន់​ស្បូន​បាន​ ជាការ​យល់​ខុស​ទាំង​ស្រុង​។ តាម​ពិត​ទៅ​ទឹក​កាម​អាច​ស្រក់​ចេញ​បាន​តាំង​ពី​ពេល​ដំបូង​នៃការ​ស៊ក​បញ្ចូល​អវៈយវៈ​ភេទ​ចូល​ក្នុង​ទ្វារ​មាសម្លេះ ដូច្នេះ​វា​នាំ​ឲ្យ​មាន​ការ​ភ្លាំង​ភ្លាត់​ដោយ​អចេតនា​បាន​យ៉ាង​ងាយ។
ជាពិសេស​ បើ​បុរស​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​រោល​រាល​ខ្លាំង​នោះ​ ទឹក​កាម​ប្រាកដជាជ្រាប​មក​ក្រៅ​ មុន​ពេល​ដល់​ចំណុច​សុខ​ស្រួល​ផុត​លេខ​ទៅ​ទៀត​ផង។ ទឹក​កាម​នៅពេល​ដំបូងៗ​មាន​បរិមាណ​មេជីវិត​ច្រើន​ ហើយ​ខ្លាំង​ ហេតុ​នេះ​ភាគី​ស្រ្តី​អាច​ឱកាស​មាន​គភ៌​ខណៈ​ពេល​ដែល​អូវ៉ុល​មិន​ទាន់​ធ្លាក់។
ជាការ​ប្រសើរ​ ប្រសិន​ត្រូវ​ការ​ពន្យារ​កំណើត​គួរ​តែ​ត្រូវ​ប្រើ​វិធី​រាប់​ថ្ងៃ​អូវ៉ុល​ជ្រុះ​ និង​តម​រួម​ភេទ​នៅ​អំឡុង​ពេល​នោះ​ អាច​មាន​សុវត្ថិភាព​ជាង​ការ​ចាក់​ទឹក​ក្រៅពាង​៕

About piphup

Simple and Friendly!!!

Posted on September 2, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: