ដំបូន្មាន​ក្នុងការថែរក្សា​សម្រស់​អោយ​ក្មេងជាង​វ័យ

ចាប់ពី​អាយុ៣០ឆ្នាំ​ឡើងទៅ សម្រស់​មនុស្ស​យើង​មានការ​ប្រែប្រួល​គួរអោយកត់សំគាល់។
ស្បែក​ចាប់ផ្តើម ខូចខាត ជ្រាវ​ជ្រួ​ញុ និង ឡើង​ស្រអាប់។ រាងកាយ​ចាប់ផ្តើម​ទ្រុឌទ្រោម អស់
កំលាំង​ជាដើម។ ផលិតផល​មួយចំនួន​អាចជួយ​បិទបាំង​នូវ​គុណ​វិ​បិ​ត្ត​ទាំងនោះ ប៉ុន្តែ​ការប្រើ
ប្រាស់​ផលិតផល​តែមួយ​មុខ គឺ​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​អោយមើល​
ទៅ​នៅ​ក្មេង​នោះឡើយ គឺ​ទាមទារ​អោយ​លោកអ្នក អនុវត្តន៍​នូវ​សកម្មភាព​មួយចំនួន​បន្ថែម
ទៀត ដើម្បីអោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មាន​ប្រយោជន៍​
មួយចំនួនសំរាប់ជួយអោយប្រិយមិត្តអស់ក្តីបារម្មណ៍៖

-ការពារ​ផ្ទៃមុខ​របស់​អ្នក​ពី​មជ្ឈដ្ឋាន​អាក្រក់​ជុំវិញ​៖ សូម​ប្រើប្រាស់​ក្រែ​ម​ការពារ​កំដៅ​
ដែលមាន​SPF (Sun Protecting Factorខ្ពស់​ចាប់ពី+៣០ឡើងទៅ រៀងរាល់​ព្រឹក​ជាប្រចាំ និង
ទទួលទាន​វិ​តា​មិន​សេ(Vitamin C) ដើម្បី​ទប់ស្កាត់​ការបាត់បង ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ខ្លួន
ព្រមទាំង​ប្រើប្រាស់​ក្រែ​ម​ដែលមាន​វិ​តា​មីន​អា(Vitamin A) នៅ​រៀងរាល់​យប់ ដើម្បី​បំប៉ន
​កោសិកា​ស្បែក​អោយ​លូតលាស់​បានល្អ។
-ទប់ស្កាត់​ការចុះ​ថយ​នៃ​កំលាំង​ពលំ​៖ អាហារ​ដែលមាន​ជាតិ ទីក​ដោះ​គោ សណ្តែក
សាច់ ស៊ុត និង​គ្រឿង​សមុទ្រ គឺជា​អ្នកជំនាញការ​ដ៏​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ
​ប្រសិនបើ​អ្នក​បរិភោគ​វា​បាន​តិច អ្នក​ត្រូវ​គឹ​ត​គូរ​រក​វិធី​ផ្សេង ដើម្បី​ជួ​យុ​បំពេញ​នូវ​កង្វះខាត​
នេះហើយ។ សូមអ្នក​ទទួលទាន​នូវ វិ​តា​មីន​បេ​កុំ​ផ្លិ​ច(B-Complex) ដែលមាន​ផ្ទុក​ដោយ​
វីតាមីន​បេ​ឌូ(Vitamin B12) ដែល​ជំនួយ​ទៅដល់​ខួរក្បាល​ផងដែរ។
-ទទួលទានដំណេក​អោយបាន​គ្រាប់​គ្រាន់​៖ អាកា​រៈ​មួយចំនួន ដូចជាៈ ភាពស្លេកស្លាំង
ភាពភ្លេចភ្លាំង​ច្រើន សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ គឺ
​សុទ្ធតែ​អាច​បណ្តាលមកពី​ការ​ទទួលទានដំណេក មិនបាន​គ្រប់គ្រាន់។ សូម​ទទួលទាន
ដំណេក​អោយបាន​យ៉ាងហោចណាស់៨ម៉ោង​ក្នុង​១ថ្ងៃ​ទើប​ជាការ​ល្អ។
-ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន​ហួសកំនត់​៖ វី​ធី​ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​
ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន គឺ​ការធ្វើ​លំ​ហាត់ប្រាណ​នេះឯង។ សូម​ចំណាយពេល​ហាត់ប្រាណ​
អោយបាន​យ៉ាងតិច២០នាទី​ក្នុង១ថ្ងៃ ជា​រៀងរាល់ថ្ងៃ ឬ​យ៉ាងតិច៣ថ្ងៃ​ក្នុង១សប្តាហ៍។ -ជំ​រុះ
​ចោល​ភាពស្មុគស្មាញៈ សំរាក​លំហែកាយ ជាមួយ​ក្រុមគ្រួសារ និង មិត្ត​ភ័​ក្ត នៅ​ថ្ងៃ​ឈប់
សំរាក​ពី​ការងារ នឹងធ្វើ​កិច្ចការ​ដ៏ទៃទៀត ដែល​ក្រៅពី​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​ជម្រុះ​
ចោល​នូវ​ភាព​សៅហ្មង​ទាំងឡាយ។
-ការពារ​ការធ្លាក់​យា​នៃ​សុដន់​៖ ចំពោះ​ស្ត្រី សុដន​ក៏​ជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់​
ផងដែរ ដែល​អាច​បញ្ជាក់​ពី​វ័យ​របស់​នាង។ នៅពេលដែល​កាលៈទេសៈ​មួយចំនួន​ចូលមក​
ដល់ ដូចជាៈ ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ការវិវត្ត​នៃ​ទៅរក​ភាពចំណាស់សុដន
​នឹងមាន​សភាព​ទ្រុត​ទ្រោម ធ្ងា​ក់យា​ជាក់​ជាមិនខាន។ សូម​ជ្រើសរើស​អាវទ្រនាប់​ដែល​
សមរម្យ កុំ​រិត​តឹង​ខ្លាំង និង​កុំ​រលង់​ខ្លាំងពេក ដើម្បី​បន្ថយ​ការ​យោល​យោគ​នៃ​សុដន់​របស់​អ្នក
ពេលដែល​អ្នកធ្វើ​ចលនាខ្លាំងៗ ឬ​ពេល​លេង​កីឡា​ជាដើម និង​ប្រើប្រាស់​ផលិតផល​ដែលមាន
​គុណភាព​ជាដើម៕

About piphup

Simple and Friendly!!!

Posted on September 2, 2011, in ចំនេះដឹងសុខភាព​ និងការរស់នៅ (Healthy Living and Health Knowledge). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: